Close

គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានផ្តល់ឥណទាន ១,៣៩ លានដុល្លារអាមេរិកដល់កសិករគោលដៅ ៣៨នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានផ្តល់ឥណទាន ១,៣៩ លានដុល្លារអាមេរិកដល់កសិករគោលដៅ ៣៨នាក់ គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានផ្តល់ឥណទាន ១,៣៩ លានដុល្លារអាមេរិកដល់កសិករគោលដៅ ៣៨នាក់

ភ្នំពេញ៖ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៣ គម្រោងពិពិធកម្មកសិកម្មកម្ពុជា តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, និងធនាគារប្រៃសណីយ៍កម្ពុជា បានផ្តល់ឥណទាន (Credit Line) គិតជាទឹកប្រាក់សរុបប្រមាណ ១,៣៩ លានដុល្លារអាមេរិក ដល់អតិថិជនក្នុងតំបន់គោលដៅគម្រោងសរុប ៣៨នាក់។

គម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា គោលបំណងនៃការប្រើប្រាស់ឥណទាននេះភាគច្រើនផ្តោតលើ ការចិញ្ចឹមសត្វ, ការដាំបន្លែ ក្នុងផ្ទះសំណាញ់, ការសាងសង់ឃ្លាំង, និងសម្ភារៈលក់ផលិតផល និងឧបករណ៍កសិកម្មផ្សេងៗទៀត។

ជាក់ស្តែង លោក សំឃិត កសិករចិញ្ចឹមជ្រូក និងជាសមាជិកសហគមន៍កសិកម្មព្រះរំកិល បានឱ្យថា «មុនពេលអន្តរាគមន៍របស់គម្រោង ខ្ញុំជួបការលំបាក់ខ្លះក្នុងការចិញ្ចឹមជ្រូក ដោយសារខ្ញុំមិនមានចំណេះដឹងពីជំងឺជ្រូកថាវាឈឺបណ្តាលមកពីមូលហេតុអ្វី យើងអត់ស្គាល់ថ្នាំយកមកប្រើឱ្យត្រូវនឹងប្រភេទជំងឺ។»

លោក បន្តថាថា ដោយមានការគាំទ្រពីគម្រោង CASDP តាមរយៈឥណទាន៤០% យកមកពង្រីកអាជីវកម្មចិញ្ចឹមជ្រូក និងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមជ្រូក ការថែទាំកូនជ្រូក និងឱ្យចំណីជ្រូក។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល លោក សំឃិត បានយល់ដឹងពីរបៀបសង្កេតពិនិត្យមើលជ្រូកចិញ្ចឹម។

បច្ចុប្បន្នលោក សំឃឹត បានផ្លាស់ប្តូរជីវភាពច្រើនបន្ទាប់ពីជ្រើសរើសយករបរចិញ្ចឹមជ្រូក ។ ឥឡូវនេះ គាត់មានដីកសិដ្ឋានចិញ្ចឹមជ្រូកយ៉ាងទូលំទូលាយ និងមានកន្លែងសត្តឃាតផ្ទាល់ខ្លួន។ ចំណូលពីការលក់ជ្រូកបានជួយផ្គត់ផ្គង់គ្រួសារ ហើយគាត់បានប្រើប្រាស់ថវិកាដែលនៅសល់យកទៅពង្រីកមុខរបរបន្ថែម ដូចជាដាំស្វាយចន្ទី និងដំឡូងមី ក្នុងនោះដំណាំស្វាយចន្ទីប្រហែល១០ ហិកតា និងដំឡូងមីប្រហែល៣ ទៅ ៤ ហិកតា។

ជាមួយគ្នានោះ ក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យ និងផ្ទៀងផ្ទាត់តម្រូវការ និងលទ្ធភាពក្នុងការចូលរួមជាបដិភាគដេីម្បីទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ (៤០%) របស់សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយពីចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទាន បំពេញបន្ថែមទុនវិនិយោគ និងការអនុវត្តផែនការអាជីវកម្ម ដែលបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃ (EC) និងអនុម័តដោយគណៈកម្មការប្រឹក្សា និងអនុម័ត (AEC) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថិភាព៕

អត្ថបទទាក់ទង