Close

សម្តេចជោ ស្នើឱ្យបារាំង យកចិត្តទុកដាក់តាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជានឹងថៃ

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចជោ ស្នើឱ្យបារាំង យកចិត្តទុកដាក់តាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជានឹងថៃ សម្តេចជោ ស្នើឱ្យបារាំង យកចិត្តទុកដាក់តាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជានឹងថៃ

ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា នឹងថៃ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្រាប់ទៅ លោក ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដោយស្នើឱ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ ។

សម្តេចតេជោ បានប្រាប់ដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យលោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ទៅកាន់លោកឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា «បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ នឹងវិលមករកប្រក្រតីភាពឡើងវិញ»។

សម្តេចជោស្នើឱ្យបារាំងយកចិត្តទុកដាក់តាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ក៏បានជម្រាបជូនសម្តេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។

ចំពោះទំនាក់ទំនងកម្ពុជា បារាំង លោកក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត ៕

សម្តេចជោស្នើឱ្យបារាំងយកចិត្តទុកដាក់តាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ