Close

ជួយគ្នាក្នុងគ្រាអាសន្ន​ ! Ronaldo និង Bonucci បរិច្ចាគអាវដែលមានហត្ថលេខា ដើម្បីដាក់ដេញថ្លៃយកថវិកាជួយប្រជាជនតួកគី ដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ជួយគ្នាក្នុងគ្រាអាសន្ន​ ! Ronaldo និង Bonucci បរិច្ចាគអាវដែលមានហត្ថលេខា ដើម្បីដាក់ដេញថ្លៃយកថវិកាជួយប្រជាជនតួកគី ដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី ជួយគ្នាក្នុងគ្រាអាសន្ន​ ! Ronaldo និង Bonucci បរិច្ចាគអាវដែលមានហត្ថលេខា ដើម្បីដាក់ដេញថ្លៃយកថវិកាជួយប្រជាជនតួកគី ដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី

(បាល់ទាត់)៖ កីឡាករ Cristiano Ronaldo និង Leonardo Bonucci បានបរិច្ចាគអាវដែលមានហត្ថលេខារបស់ពួកគេ ដាក់ដេញថ្លៃ ដើម្បីរៃអង្គាសលុយជួយដល់ប្រជាជនក្នុងប្រទេសតួកគី ដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី ដែលបានបំផ្លាញ់អគារ និងសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ The Sun និង Goal។

មនុស្សរហូតដល់ ១០,​០០០ នាក់ត្រូវបានគេភ័យខ្លាចថា បានបាត់បង់ជីវិតនៅក្នុងប្រទេសទួរគី និងស៊ីរី ដោយមនុស្សជាច្រើនរួមទាំងកុមារ បានជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ។

ពិភពលោក ក៏ដូចជាពិភពបាល់ទាត់ បានសម្ដែងការព្រួយបារម្ភ និងព្យាយាមជួយអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនេះ។ ក្នុងនោះ កីឡាករអន្តរជាតិសញ្ជាតិតួកគី និងក្លិបបាល់ទាត់ Atalanta គឺ Merih Demiral បានប្រកាសថា កីឡាករបាល់ទាត់ឆ្នើម Ronaldo និង Bonucci បានបរិច្ចាគអាវដែលបានចុះហត្ថលេខារបស់ពួកគេ ដើម្បីដាក់លក់ដេញថ្លៃ។ ប្រាក់ទាំងអស់ដែលរៃអង្គាសបាន នឹងផ្ដល់ទៅឲ្យប្រជាជនដែលរងផលប៉ះពាល់ទាំងនោះ។

កីឡាករ Merih Demiral បានទម្លាយនៅលើ Twitter របស់ខ្លួនថា៖« ខ្ញុំទើបតែបាននិយាយជាមួយ Cristiano ។ គាត់បាននិយាយថា គាត់សោកស្ដាយជាខ្លាំងចំពោះអ្វីដែលបានកើតឡើងក្នុងប្រទេសតួកគី។ យើងកំពុងដាក់លក់ដេញថ្លៃអាវ ដែលចុះហត្ថលេខារបស់ Ronaldo ។ ប្រាក់ចំណូលទាំងអស់ដែលបានមកពីការដេញថ្លៃ នឹងត្រូវប្រើប្រាស់នៅក្នុងតំបន់រញ្ជួយដី»។

Demiral បានបន្តថា៖ «ឥឡូវ ខ្ញុំបាននិយាយជាមួយ Leonardo Bonucci លោកបានសម្ដែងការសោកស្ដាយ ហើយបាននិយាយថា គាត់នឹងនៅជាមួយប្រជាជនរបស់យើង។ គាត់ក៏បាននិយាយថា គាត់នឹងបរិច្ចាគអាវ Juventus ដែលបានចុះហត្ថលេខា ដើម្បីប្រមូលប្រាក់ជួយប្រជាជន»៕

អត្ថបទទាក់ទង