Close

Financial Times ៖ រថក្រោះ M1 Abram នឹងមិនសមប្រកបឡើយសម្រាប់អ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Financial Times ៖ រថក្រោះ M1 Abram នឹងមិនសមប្រកបឡើយសម្រាប់អ៊ុយក្រែន Financial Times ៖ រថក្រោះ M1 Abram នឹងមិនសមប្រកបឡើយសម្រាប់អ៊ុយក្រែន

បរទេស​ ៖ របាយការណ៍ដែលត្រូវបានចេញផ្សាយដោយកាសែត The Financial Times កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានចេញផ្សាយអំពីការយល់ឃើញរបស់ខ្លួនថា​ រថក្រោះ M1 Abram ដែលរដ្ឋាភិបាលអាមេរិកបានសន្យាផ្តល់ឲ្យអ៊ុយក្រែនកាលពីពេលថ្មីៗនោះនឹងមិនអាចជួយអ្វីបានច្រើនសម្រាប់យោធាអ៊ុយក្រែនឡើយ។

សមត្ថភាពក្នុងការត្រៀមខ្លួនប្រយុទ្ធរបស់រថក្រោះ Abrams នឹងត្រូវការជំនាញខុសគ្នាទាំងស្រុងទៅលើប្រភេទនៃគ្រឿងម៉ាស៊ីនរបស់រថក្រោះផ្សេងទៀតដែលផលិតដោយលោកខាងលិច​ និងបានសន្យាផ្តល់ឲ្យរដ្ឋាភិបាលក្រុងគៀវ​ពីព្រោះថាក្រុមអ្នកបើករថក្រោះត្រូវការបណ្តុះបណ្តាលជំនាញពិសេសៗបន្ថែមទៀត.ហើយចាំបាច់ត្រូវការពេលវេលាយូរដើម្បីធ្វើការហ្វឹកហាត់ជាងរថក្រោះរបស់លោកខាងលិច។

M1 Abram ជារថក្រោះដែលមានទំងន់ជាង៧០តោននេះប្រើប្រាស់ថាមពលហ្គាសសម្រាប់បង្វិលតួប៊ីនរបស់ម៉ាស៊ីននឹងអាចអនុញ្ញាតឲ្យបង្កើនល្បឿនបានខ្លាំងជាងរថក្រោះដែលប្រើប្រាស់ប្រេងម៉ាស៊ូត​ ប៉ុន្តែទាមទារចាំបាច់នូវជំនាញ​ និងបច្ចេកទេសថែទាំយ៉ាងម៉ត់ចត់និងក៏ទាមទារការប្រើប្រាស់ថាមពលសាំងច្រើនផងដែរ។

សូមរំលឹកឡើងវិញដែរថា​ កាលពីអំឡុងឆ្នាំ២០២២ មន្ទីរប៉ង់តាហ្គោនធ្លាប់បានបញ្ជាក់ហើយថា M1 Abram គឺជារថក្រោះដែលលំបាកក្នុងការប្រតិបត្តិហើយបានបន្តបដិសេធក្នុងការប្រើប្រាស់វានៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែមកដល់ខែមករាថ្មីៗនេះជារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បែរជាបានសម្រេចចិត្តសាជាថ្មីក្នុងការផ្តល់រថក្រោះជាច្រើនគ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ​ និងបានអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ព្រមទាំងបារាំង​ និងអង់គ្លេសផងដើម្បីជួយគាំទ្ររថក្រោះរបស់ពួកគេដូចគ្នាទៅឲ្យអ៊ុយក្រែន៕

អត្ថបទទាក់ទង