Close

ដំណឹងអាកាសធាតុ ! ចាប់ពីថ្ងៃ២៣-២៦ ខែតុលា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់តំបន់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ដំណឹងអាកាសធាតុ ! ចាប់ពីថ្ងៃ២៣-២៦ ខែតុលា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់តំបន់ ដំណឹងអាកាសធាតុ ! ចាប់ពីថ្ងៃ២៣-២៦ ខែតុលា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់តំបន់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) ត្រូវគេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ ហើយវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។

ដោយឡែក នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។

ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងបាន៕

អត្ថបទទាក់ទង