Close

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល គ្រោងរៀបចំបង្កើត “អន្តេវាសិកដ្ឋានថ្មី” នៅតំបន់ពហុកីឡាដ្ឋានមរតកតេជោ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល គ្រោងរៀបចំបង្កើត “អន្តេវាសិកដ្ឋានថ្មី” នៅតំបន់ពហុកីឡាដ្ឋានមរតកតេជោ សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល គ្រោងរៀបចំបង្កើត “អន្តេវាសិកដ្ឋានថ្មី” នៅតំបន់ពហុកីឡាដ្ឋានមរតកតេជោ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សិស្សនិស្សិតជាបុរសរៀនសូត្រអាចទៅស្នាក់នៅទីកន្លែងណាក៏បាន ទៅនៅក្នុងវត្តក៏បាន តែចំពោះសិស្សនិស្សិតជានារីមិនអាចទៅរស់នៅទីវត្តអារាមបានទេ គ្នាជាសិស្សស្រី មិនមែនដូនជីត្រូវបួសរៀនក្នុងវត្តបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងជម្រុញដល់ថ្នាក់ដឹកនាំសាលាក្រុង និងរដ្ឋមន្ត្រីនៃក្រសួងអប់រំយុវជន និងកីឡា ត្រូវសហការគ្នាបង្កើតមណ្ឌលអន្តេវាសិកដ្ឋានបន្ថែមទៀត សម្រាប់សិស្ស និស្សិតជានារីឱ្យបានស្នាក់នៅសិក្សារៀនសូត្របន្តនៅរាជធានីភ្នំពេញ ហើយទីតាំងល្អ ស្ថិតនៅតំបន់ពហុកីឡាដ្ឋានមរតកតេជោ ដែលទីនោះមានផ្ទៃដី អាចបង្កើតមណ្ឌលអន្តេវាសិកដ្ឋានបាន ទោះបីឆ្ងាយពីក្រុង តែមិនឆ្ងាយត្រូវធ្វើដំណើរពីបណ្តាខេត្ត ឡើងមករៀននៅរាជធានីភ្នំពេញនោះដែរ៕

អត្ថបទទាក់ទង