ប្លាស្ទិក និងសំរាម នៅក្នុងសមុទ្រ ជាបញ្ហារួមរបស់មនុស្សជាតិ
ការកើនឡើងយ៉ាងឆាប់រហ័សនៃប្លាស្ទិក និងសំរាមនៅក្នុងសមុទ្រ និងជាបញ្ហារួមរបស់មនុស្សជាតិទូទៅដែលត្រូវរួមគ្នាដោះស្រាយទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
ឯកឧត្តម ភាវ សុវុទ្ឋី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានលើកឡើងបែបនេះ ក្នុងការអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទីទី៤ ស្តីពីការរៀបចំដែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាម សមុទ្រនៅកម្ពុជា នាថ្ងៃទី៣១ ខែសីហា ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ភាវ សុវុទ្ឋី បានលើកឡើងថា ការងារអាទិភាពគឺការទទួលខុសត្រូរបស់អ្នកផលិត (EPR) ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបទរបស់អ្នកផលិត សំរាម ការបែងចែកសំរាមដោយ គិតចាប់ពីកុមារតូច ដោយការបញ្ជ្រាបចំណេះដឹង តាមរយៈការអប់រំនៅតាមសាលារៀន ការរៀបចំសាលាមេត្រីបរិស្ថាន អារាមមេត្រីភាព មណ្ឌលសុខភាព សកម្មភាពមេត្រីបរិស្ថាន និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផងដែរ។
ឯកឧត្តម បានបន្ថែមថា ទទ្ទឹមនឹងការធ្វើទំនើបកម្មការគ្រប់គ្រងសំណស់ សំរាម ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រតាមដានហើយ ការបែងចែក ការកែច្នៃសំរាម ទាំងប្លាស្ទិច អាចយកទៅលក់ ទៅធ្វើជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ ឬធ្វើជាប្រេងឥន្ទនៈ និងសំរាមសរីរាង្គ ដែលអាចធ្វើជាជីកំប៉ុស្តិ៍ និងការប្រើប្រាស់ឡើងវិញ។
ជាមួយគ្នានេះ ការបញ្រ្ជាបទស្សនៈទានភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន(PPP) ទៅក្នុងខ្សែច្រវ៉ាក់នៃការគ្រប់គ្រងសំណល់រឹង និងរាវ ក៏ត្រូវបានគិតគូរផងដែរ ហើយត្រូវបញ្ជ្រាបផែនការសកម្មភាពនានាឲ្យទៅក្នុងផែនការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របទៅតាមយុទ្ឋសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕