Close

ក្រុមហ៊ុនកូរ៉េគ្រោងបង្កើតផ្ទះសំណាញ់វៃឆ្លាត ដើម្បីជំរុញបង្កើនផលិតកម្មបន្លែនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េគ្រោងបង្កើតផ្ទះសំណាញ់វៃឆ្លាត ដើម្បីជំរុញបង្កើនផលិតកម្មបន្លែនៅកម្ពុជា ក្រុមហ៊ុនកូរ៉េគ្រោងបង្កើតផ្ទះសំណាញ់វៃឆ្លាត ដើម្បីជំរុញបង្កើនផលិតកម្មបន្លែនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនកូរ៉េ ENCMEDIACOM Co,Ltd គ្រោងបង្កើតផ្ទះសំណាញ់វៃឆ្លាត (Smart Farm) ដើម្បីចូលរួមជម្រុញបង្កើនផលិតកម្មបន្លែនៅកម្ពុជា ខណៈកម្ពុជាតែងតែលើកទឹកចិត្ដ និងគាំទ្រដល់ក្រុមហ៊ុនវិនិយោគជាតិ និងអន្ដរជាតិ លើការវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការងារដល់ពលរដ្ឋ និងបង្កើនផលិតភាពផលិតកម្មកសិកម្ម

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាជាមួយក្រុមការងារក្រុមហ៊ុន ENCMEDIACOM Co,Ltd ដឹកនាំដោយលោកស្រី YOUNGHYE RHO ដោយមានការសម្របសម្រួលពីឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ក្រុមហ៊ុនខាងលើនេះ មានគម្រោងពិភាក្សាចុះហត្ថលេខាលើ MOU ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ផ្តោតលើការជម្រុញបង្កើតផ្ទះសំណាញ់វៃឆ្លាត (Smart Farm) នៅកម្ពុជា ដោយពឹងផ្អែកលើកញ្ចប់ថវិកាដែលក្រុមហ៊ុនកូរ៉េនេះ នឹងស្នើសុំ ODA របស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ។

យោងតាមទស្សនទានរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងរួមទាំងបទពិសោធន៍ និងការពិនិត្យ Smart Farm ទំនើបតាមគម្រូរបស់កូរ៉េនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានបង្វែទស្សនៈ (ក្នុងការជួបពិភាក្សា) ពីផ្ទះសំណាញ់វៃឆ្លាត ម៉ូដែលកូរ៉េ ទៅជាផ្ទះសំណាញ់សាមញ្ញ (សមស្របលក្ខខ័ណក្សេត្របរិស្ថានកម្ពុជា និងអាចអនុវត្តបានស្របតាមលក្ខខ័ណសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសសហគមន៍ផលិតបន្លែ) ដើម្បីចូលរួមជម្រុញបង្កើនផលិតកម្មបន្លែនៅកម្ពុជា។

ជាមួយនេះដែរ ឯកឧត្ដម ហ៊ាន វណ្ណហន និងឯកឧត្ដម សុខ ស៊ីឡូ បានបន្ដចុះទស្សនកិច្ច និងត្រួតពិនិត្យការអនុវត្ដកសិដ្ឋានវៃឆ្លាត (Smart Farm) ដោយគម្រោង Official Development Assistance (ODA) “ Establishment of smart production infrastructure of high quality and safe agro products in Cambodia” សហការ និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ ស្ថិតនៅស្ថានីយពិសោធន៍ដំណាំហូបផ្លែនិងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ក្រុមហ៊ុន ENCMEDIACOM Co,Ltd កំពុងបង្កើតកិច្ចសហប្រតបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការគាំទ្រផលិតកម្មតាមរយៈការអនុវត្ត កសិដ្ឋានវ័យឆ្លាត (smart farm) តាមស្តង់ដារកូរ៉េ។

គោលបំណងសំខាន់នៃដំណើរទស្សនៈកិច្ចនេះ ដើម្បីឱ្យក្រុមការងាររបស់ក្រុមហ៊ុន ពិនិត្យស្វែងយល់ផ្ទះសំណាញ់វៃឆ្លាត (Smart Farm) ដែលបានកំពុងបានដំណើរការ និង ភាពចាំបាច់ក្នុងការកែតម្រូវ (មិនអាចចម្លងសុទ្ធសាធ) ដើម្បីនឹងអនុវត្ដ ស្របតាមលក្ខខ័ណក្សេត្របរិស្ថានជាក់ស្ដែង នៃកម្ពុជា និងអាចអនុវត្តបានស្របតាមលក្ខខ័ណសេដ្ឋកិច្ចសង្គមកម្ពុជា(កសិករ) ពិសេសសហគមន៍ផលិតបន្លែ ដើម្បីចូលរួមជម្រុញបង្កើនផលិតកម្មបន្លែ នៅកម្ពុជា។

សូមបញ្ជាក់ផងដែថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែជំរុញលើកទឹកចិត្ដ និងគាំទ្រដល់ក្រុមហ៊ុនវិនិយោគជាតិ និងអន្ដរជាតិ លើការវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការងារដល់ពលរដ្ឋ និងបង្កើនផលិតភាពផលិតកម្មកសិកម្ម ស្របតាមទស្សនៈវិស័យអភិវឌ្ឍកសិកម្មកម្ពុជា ប្រកបដោយប្រសិទ្ធទៅតាមសក្ដានុពលទីតាំងភូមិសាស្រ្ដ និងលក្ខខ័ណក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា៕

អត្ថបទទាក់ទង