Close

ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារក្នុងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដារ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារក្នុងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដារ ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារក្នុងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដារ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានចេញសេចក្ដីជូន​ដំណឹង​​ដល់​ម្ចាស់​អាជីវកម្ម​សណ្ឋាគារទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា​ស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ ដែលគ្រោងនឹងប្រកាស​ជ័យលាភី​ក្នុងឱកាស​វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ (ATF 2024) នៅប្រទេសឡាវ នាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ បានណែនាំយ៉ាងលម្អិតដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ដូចខាងក្រោម៖

ទី១ ម្ចាស់អាជីវកម្មសណ្ឋាគារ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារ​បៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេស​ចរណ៍រាជធានី-ខេត្ត។

ទី២ តម្រូវឱ្យភ្ជាប់មកជាមួយនូវពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតង​អាស៊ាន​លើកទី៩ អាជ្ញាបណ្ណទេសចរណ៍មានសុពលភាពចេញដោយក្រសួងទេសចរណ៍ និងវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារចេញដោយក្រសួងទេសចរណ៍ (យ៉ាងតិចផ្កាយ៣)។

តាមរយៈការណែនាំនេះ ក្រសួងបានអំពាវនាវឱ្យម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ចូលរួមដាក់ពាក្យ​ស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ ឱ្យបានកាន់តែច្រើន៕

អត្ថបទទាក់ទង