Close

ប៉ូឡូញ បញ្ជាទិញមីស៊ីលប្រឆាំងរថក្រោះ Spike របស់អ៊ីស្រាអ៊ែលច្រើនរយគ្រាប់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប៉ូឡូញ បញ្ជាទិញមីស៊ីលប្រឆាំងរថក្រោះ Spike របស់អ៊ីស្រាអ៊ែលច្រើនរយគ្រាប់ ប៉ូឡូញ បញ្ជាទិញមីស៊ីលប្រឆាំងរថក្រោះ Spike របស់អ៊ីស្រាអ៊ែលច្រើនរយគ្រាប់

បរទេស ៖ប្រទេសប៉ូឡូញកាលពីពេលថ្មីៗនេះបានប្រកាសថានឹងទិញយកមីស៊ីលប្រឆាំងរថក្រោះដ៏ទំនើបប្រភេទ Spike ជាច្រើនរយគ្រាប់ពីក្រុមហ៊ុន Mesko ដែលជាដៃគូជាយូរមកហើយនៃក្រុមហ៊ុនផលិតអាវុធរបស់អ៊ីស្រាអ៊ែល Rafael។

តាមផែនការ មីស៊ីលជាច្រើនរយគ្រាប់ដែលនឹងត្រូវបញ្ជាទិញ Spike ពីក្រុមហ៊ុន Mesko ដែលក្រុមហ៊ុននេះគឺជាអ្នកជំនាញផលិតផ្នែកសំខាន់ៗរបស់ Spike ក៏ជាអ្នកទទួលខុសត្រូវលើសង្វាក់ផលិតកម្មចុងក្រោយរបស់ Spike ផងដែរ។

ក្រសួងការពារជាតិរបស់ប៉ូឡូញបានអះអាងថាវាគឺជាកុងត្រាបញ្ជាទិញលើកទី៣ហើយដែលរដ្ឋាភិបាលទីក្រុង Warsaw បានប្រគល់ទៅឲ្យក្រុមហ៊ុនរបស់អ៊ីស្រាអ៊ែលក្នុងការបន្ថែមសមត្ថភាពការពារជាតិក្នុងរយៈចំងាយឆ្ងាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំនួននៃការបញ្ជាទិញមីស៊ីល Spike ដ៏ជាក់លាក់ណាមួយមិនត្រូវបានបញ្ជាក់ច្បាស់នោះទេប៉ុន្តែអាចជឿជាក់បានថានឹងមានតម្លៃសរុបប្រហែលជាជិត១០០លានដុល្លារ។

អស់រយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះប្រទេសប៉ូឡូញត្រូវបានគេមើលឃើញថាបានប្រមូលផ្តុំទិញយកមីស៊ីល Spike ទៅដល់ជិត ៤,០០០គ្រាប់មកហើយដោយក្នុងនោះការបញ្ជាទិញដំបូងកាលពីឆ្នាំ២០០៣ជាមួយនឹងបញ្ឈរបាញ់គ្រាប់មីស៊ីលចំនួន២៦៤ដើម និងមីស៊ីលសរុប២៦៧៥គ្រាប់ ហើយលើកទី២កាលពីក្នុងឆ្នាំ២០១៥ក្នុងចំនួនប្រមាណជា ១,០០០គ្រាប់។

គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០២០កន្លងមកថ្មីៗនេះ Mesko ទើបតែបានចូលរួមក្នុងភាពជាដៃគូផលិតអាវុធជាមួយនឹង Rafael ដោយក្នុងនោះក្រុមហ៊ុននេះនឹងមានទំនួលខុសត្រូវក្នុងការផលិតមីស៊ីលប្រភេទ Spike ដែលបាញ់សម្រាប់ចំងាយជិតផង និងក៏ដូចជាទទួលខុសត្រូវលើការផលិតផ្នែកសំខាន់ៗរបស់ផលិតកម្មផលិត Spike ទាំងអស់ដែលស្ថិតនៅក្នុងកម្មវិធីផលិតអាវុធថ្នាក់ជាតិរបស់អ៊ីស្រាអ៊ែលដែលហៅឈ្មោះ Pustelnik program៕

អត្ថបទទាក់ទង