
ឆ្នាំ ២០២៤ វៀតណាមនាំចូលកៅស៊ូធម្មជាតិជិត ១លានតោន ពីកម្ពុជា មានតម្លៃជាង ១,២ ពាន់លានដុល្លារ
ភ្នំពេញ៖ នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤% នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារ។ បរិមាណនាំចូលពីកម្ពុជាស្ទើរតែស្មើនឹងផលិតកម្មក្នុងស្រុករបស់ប្រទេសវៀតណាម។