
កម្ពុជា-កូរ៉េ ចុះ MOU អនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា
សៀមរាប៖ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា របស់កម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត