Close

កម្ពុជា-កូរ៉េ ចុះ MOU អនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ចុះ MOU អនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា កម្ពុជា-កូរ៉េ ចុះ MOU អនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា

សៀមរាប៖ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា របស់កម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ចាប់ពីឆ្នាំ២០២៥-២០២៧។

ពិធីចុះហត្ថលេខាធ្វើឡើងនៅថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៥ រវាងលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” លោកស្រី បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាង អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ។

កម្ពុជា-កូរ៉េ ចុះ MOU អនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា

អនុស្សរណៈនៃការយោគយល់គ្នានេះផ្តោតសំខាន់លើ៖ ១. ផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ៖ សម្រាប់ការលើកកម្ពស់ប្រព័ន្ធអប់រំច្នៃប្រឌិតនៅកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការអនុវត្តគម្រោងស្តីពី ការបណ្ដុះបណ្ដាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជាតាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីប្រទេសកូរ៉េ។

២៖ ការអភិវឌ្ឍប្រព័ន្ធអប់រំគំនិតច្នៃប្រឌិតប្រកបដោយចីរភាព រួមមាន៖ រៀបចំផែនការគោលថ្នាក់ជាតិ ស្ដីពីការអប់រំគំនិតច្នៃប្រឌិតនៅកម្ពុជា។ រៀបចំ និងអនុវត្តកម្មវិធី និងសម្ភារៈសម្រាប់ការអប់រំគំនិតច្នៃប្រឌិត ។
អភិវឌ្ឍ និងផ្តល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកអប់រំ និង បង្កើត និងដំណើរការបន្ទប់ពិសោធន៍អប់រំគំនិតច្នៃប្រឌិត (Invention Education Labs) នៅតាមសាលាគោលដៅដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា និង បង្កើតគណៈកម្មាធិការសម្រាប់ការអប់រំគំនិតច្នៃប្រឌិត និង

៣. លើកកម្ពស់ចំណេះដឹងសាធារណៈ រួមមាន៖ អភិវឌ្ឍសម្ភារៈឧបទេស ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាទៅដល់យុវជន សិស្សានុ សិស្ស គ្រូបង្រៀន និងសាធារណជន និង ចែកចាយសម្ភារៈឧបទេស តាមរយៈមធ្យោបាយផ្សេងៗ ដូចជាតាមបណ្តាញសង្គម សិក្ខាសាលាអប់រំ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។

គម្រោងនេះផងដែរនឹងត្រូវអនុវត្តរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ដែលជាកិច្ចសហប្រតិបត្តិការរវាងបីស្ថាប័នគឺ (១) ការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ នៃសារធារណរដ្ឋកូរ៉េ (KIPO); (២) ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និង (៣) ក្រសួងពាណិជ្ជកម្ម (MOC) ៕

កម្ពុជា-កូរ៉េ ចុះ MOU អនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា