ពិភពលោក តាមដានជិតស្និទ្ធជោគវាសនាបទឈប់បាញ់នៅមជ្ឈិមបូព៌ា ក្រោយអាមេរិករឹបអូសកប៉ាល់អ៊ីរ៉ង់
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិករឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់គំរាមសងសឹក និងបង្កឲ្យតម្លៃប្រេងកើនឡើង។ អ៊ីរ៉ង់ក៏បានបដិសេធចូលរួមក្នុងកិច្ចចរចាសន្តិភាពបន្ថែម ដោយយោងទៅលើការបិទខ្ទប់ និងការទាមទាររបស់សហរដ្ឋអាមេរិក។ ទោះបីជាបេសកជនអាមេរិកគ្រោងធ្វើដំណើរទៅប្រទេសប៉ាគីស្ថានក៏ដោយ អនាគតនៃបទឈប់បាញ់នៅតែមិនច្បាស់លាស់។ ក្តីបារម្ភបានកើនឡើងនៅថ្ងៃចន្ទនេះថា