
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវទៅកាន់វិនិយោគិនចូលរួមគាំទ្រក្នុងកិច្ចពិគ្រោះយោបល់
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវទៅកាន់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ ឱ្យចូលរួមគាំទ្រយ៉ាងសកម្មដល់កិច្ចពិគ្រោះយោបល់ តាមរយៈការវិនិយោគលើគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដែលផ្តល់អាទិភាពដល់ផលចំណេញផ្នែកហិរញ្ញវត្ថុ និងផលជះសង្គមជាវិជ្ជមាន។ ការអំពាវនាវនេះបានធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា