
មន្ត្រីកម្ពុជា៖ ការសម្ពោធ «សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា» នឹងរួមចំណែកក្នុងការកៀរគរធុរជន និងវិនិយោគិនមកកម្ពុជា
ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរំពឹងថា ការសម្ពោធជាផ្លូវការសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា នឹងមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិនឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។