អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញផែនការសន្តិភាព នឹងពិភាក្សាចំណុចចម្រូងចម្រាសជាមួយលោកត្រាំ
ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងកាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការជំរុញក្របខណ្ឌដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងពិភាក្សាអំពីចំណុចចម្រូងចម្រាសដែលនៅសេសសល់ ជាមួយប្រធានាធិបតីអាមេរិក