
សហគមន៍កសិកម្ម «តាសីសាមគ្គី» ទទួលបានហិរញ្ញប្បទានឥតសំណងជិត ២លានដុល្លារ
បាត់ដំបង៖ សហគមន៍កសិកម្ម «តាសីសាមគ្គី» នៅខេត្តបាត់ដំបង ទទួលបានការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្នុងតម្លៃជាទឹកប្រាក់ទំហំជិត ១,៨៩លានដុល្លារ សម្រាប់ជាទុនបំពេញបន្ថែមលើការវិនិយោគផ្ទះសំណាញ់ចំនួន ២២៥ខ្នង