Close

សហគមន៍កសិកម្ម «តាសីសាមគ្គី» ទទួលបានហិរញ្ញប្បទានឥតសំណងជិត ២លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
សហគមន៍កសិកម្ម «តាសីសាមគ្គី» ទទួលបានហិរញ្ញប្បទានឥតសំណងជិត ២លានដុល្លារ សហគមន៍កសិកម្ម «តាសីសាមគ្គី» ទទួលបានហិរញ្ញប្បទានឥតសំណងជិត ២លានដុល្លារ

បាត់ដំបង៖ សហគមន៍កសិកម្ម «តាសីសាមគ្គី» នៅខេត្តបាត់ដំបង ទទួលបានការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្នុងតម្លៃជាទឹកប្រាក់ទំហំជិត ១,៨៩លានដុល្លារ សម្រាប់ជាទុនបំពេញបន្ថែមលើការវិនិយោគផ្ទះសំណាញ់ចំនួន ២២៥ខ្នង ផ្លូវលំជនបទ ៧,៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រព និងឧបករណ៍សម្ភារៈជាច្រើនទៀត។

សហគមន៍កសិកម្ម«តាសីសាមគ្គី» ទទួលបានហិរញ្ញប្បទានឥតសំណងជិត២លានដុល្លារ

លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន នៅលើទីតាំងដែលសក្តានុពលសម្រាប់វិស័យកសិកម្ម។

លោក ជឿជាក់ថា បងប្អូនកសិករជាច្រើនគ្រួសារទៀតនៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ៕

សហគមន៍កសិកម្ម«តាសីសាមគ្គី» ទទួលបានហិរញ្ញប្បទានឥតសំណងជិត២លានដុល្លារ