សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូថ្មី ចំពោះអ្នកល្មើសប្រឈមអស់សិទ្ធប្រកួតរៀងរហូត
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនី តាមស្ថានីយទូរទស្សន៍ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាការិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត។ បន្ទាប់ពីពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍