
ទីម័រឡេស្តេ ស្វែងយល់គោលនយោបាយវិនិយោគ ឧស្សាហកម្មនិងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ មានបំណងស្វែងយល់ពីគោលនយោបាយវិនិយោគ ការសម្របសម្រួលជំរុញអនុវត្តគោលនយោបាយឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ ការបង្ហាញបំណងបែបនេះធ្វើឡើងក្នុងជំនួបរវាងលោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ