កសិករស្រុកប្រាសាទបាគងសម្រុកប្រមូលផលឆៃថាវ ខណៈឈ្មួញចុះទិញដល់ចម្ការ ទោះតម្លៃមានការប្រែប្រួល
សៀមរាប៖ ស្របពេលដែលរដូវប្រមូលផលបានឈានចូលមកដល់ កសិករដាំដំណាំឆៃថាវនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដកមើមឆៃថាវលក់ឱ្យឈ្មួញដែលរង់ចាំទិញដល់ទីកន្លែង ទោះបីជាតម្លៃទីផ្សារមានការធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែដំណាំប្រភេទនេះនៅតែជាជម្រើសអាទិភាពសម្រាប់កសិករក្រោយបញ្ចប់រដូវធ្វើស្រែ។ កសិករពួកគាត់បានឱ្យដឹងថា ឆៃថាវជាបន្លែដែលងាយស្រួលដាំដុះ និងថែទាំបំផុត