៧ខែ កម្ពុជារកចំណូលពន្ធបានជិត ៤៤លានដុល្លារ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ សម្រេចបានជិត ៤៤លានដុល្លារ។ នេះបើតាមព្រឹត្ដិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។