
ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១%
ភ្នំពេញ៖ ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១% នៃចំនួនសត្វត្រយងយក្សសរុបក្នុងពិភពលោក។ ដោយផ្អែកលើលទ្ធផលនៃការធ្វើជំរឿនដែលធ្វើឡើងនៅដើមឆ្នាំនេះ យើងបានរកឃើញចំនួនសត្វត្រយងយក្សយ៉ាងហោចណាស់ចំនួន ៣៣ ក្បាល ដែលចំនួននេះមានស្ថិរភាពបើប្រៀបធៀបទៅនឹងព័ត៌មានមូលដ្ឋានឆ្នាំ ២០១៩។