កម្ពុជានាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ
កូរ៉េ៖ ប្រតិភូខេត្តសៀមរាបដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបាននាំសិល្បករសិល្បការិនីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដើម្បីចូលរួមសម្តែងរបាំដែលជាវប្បធម៌ខ្មែរក្នុងពិធីបុណ្យវប្បធម៌ Suwon Hwaseong នៅប្រទេសកូរ៉េ