Close

កម្ពុជានាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជានាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ កម្ពុជានាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ

កូរ៉េ៖ ប្រតិភូខេត្តសៀមរាបដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបាននាំសិល្បករសិល្បការិនីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដើម្បីចូលរួមសម្តែងរបាំដែលជាវប្បធម៌ខ្មែរក្នុងពិធីបុណ្យវប្បធម៌ Suwon Hwaseong នៅប្រទេសកូរ៉េ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រទី៤ ខែតុលាដល់ថ្ងៃអាទិត្យទី៦ ខែតុលា ឆ្នាំ២០២៤។

ការនាំសិល្បករសិល្បការិនីទៅសម្តែងពិធីបុណ្យវប្បធម៌ Suwon Hwaseong នេះ ដេីម្បីជាការផ្សព្វផ្សាយនូវប្បធម៌របស់ខ្មែរ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ និងប្រជាជនកូរ៉េ ជាពិសេសបណ្តាខេត្តក្រុងជាសម្ព័ន្ធមេត្រីភាព Sister Cities៕

កម្ពុជានាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដើម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរ