ក្រុមហ៊ុន Wanli Stone នឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត
ប្រទេសចិន៖ ក្រុមហ៊ុន Wanli Stone ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន នឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត ខណៈក្រុមនេះ កំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត។