Close

ក្រុមហ៊ុន Wanli Stone​ នឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុន Wanli Stone​ នឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត ក្រុមហ៊ុន Wanli Stone​ នឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត

ប្រទេសចិន៖ ក្រុមហ៊ុន Wanli Stone ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន នឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត ខណៈក្រុមនេះ កំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត។

ការបង្ហាញពីលទ្ធភាពពង្រីកការវិនិយោគលើគម្រោងខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេល លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng ចូលជួបពិសារអាហារ និងពិភាក្សាការងារ។

ក្រុមហ៊ុន Wanli Stoneនឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត

សូមជម្រាបថា «បច្ចុប្បន្នក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត។ តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ»៕

ក្រុមហ៊ុន Wanli Stoneនឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត