Close

មនុស្ស ២ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយសារបាក់ស្ពានអាកាសនៅទីក្រុងបាងកក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មនុស្ស ២ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយសារបាក់ស្ពានអាកាសនៅទីក្រុងបាងកក មនុស្ស ២ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយសារបាក់ស្ពានអាកាសនៅទីក្រុងបាងកក

បាងកក៖ យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីស្ពានអាកាសមួយកន្លែងដែលកំពុងសាងសង់បានបាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៣ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍ថា ស្ពានបានបាក់ស្រុតក្នុងអំឡុងពេលម៉ោងធ្វើដំណើការដ៏មមាញឹក ជាមួយនឹងការកកស្ទះចរាចរណ៍យនៅក្នុងតំបន់នោះ បណ្តាលឱ្យរថយន្តជាច្រើនគ្រឿងទទួលរងនូវការខូចខាតផងដែរ។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពី ដែក និងបេតុងនៃស្ពានបានធ្លាក់ចុះ និងមានធូលីហុយពាសពេញនៅទីតាំងនោះ ។

យោងតាមគេហទំព័រ Khaosod news បាន ឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅការដ្ឋានសំណង់ ក្នុងសង្កាត់ Lat Krabang ភាគខាងកើតនៃទីក្រុងបាងកងរបស់ប្រទេសថៃ។ ទោះជាយ៉ាងណា សម្រាប់ពេលនេះ អាជ្ញាធរថៃ បានស្នើឲ្យសាធារណជនដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តំបន់នេះ ត្រូវជិះវៀងពី តំបន់នេះ ។

សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ ២០២៣ កន្លងមកនេះ ក៏មាន មនុស្ស៧ នាក់ រួមទាំងកុមារ ៤ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានខ្យល់បក់ខ្លាំងបណ្តាលឱ្យដំបូលដែកនៅលើដំបូលសាលារៀនមួយដួលរលំនៅក្នុងខេត្ត Phichit ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកក៕

អត្ថបទទាក់ទង