Close

អំណាចយោធារបស់សមាជិកណាតូជាច្រើនធ្លាក់ចំណាត់ថ្នាក់ខណៈដែលអ៊ុយក្រែនលោតឡើងខ្លាំង

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អំណាចយោធារបស់សមាជិកណាតូជាច្រើនធ្លាក់ចំណាត់ថ្នាក់ខណៈដែលអ៊ុយក្រែនលោតឡើងខ្លាំង អំណាចយោធារបស់សមាជិកណាតូជាច្រើនធ្លាក់ចំណាត់ថ្នាក់ខណៈដែលអ៊ុយក្រែនលោតឡើងខ្លាំង

បរទេស ៖ ចំណាត់ថ្នាក់ប្រចាំឆ្នាំថ្មីសម្រាប់មហាអំំណាចយោធារបស់ពិភពលោកសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីគឺនៅតែស្ថិតនៅបញ្ជីកំពូលតារាងនៅឡើយ ប៉ុន្តែដោយឡែកអាល្លឺម៉ង់ដែលជាសមាជិកអង្គការណាតូដ៏សំខាន់នោះបានធ្លាក់ខ្លាំងទៅដល់ចំណាត់ថ្នាក់លេខរៀងទី២៥ទៅវិញ។

នៅក្នុងបញ្ជីចំណាត់ថ្នាក់ដោយ The Global Firepower (GFP) បានបង្ហាញថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងមូស្គូបន្តស្ថិតនៅលេខរៀងកំពូលរបស់ពិភពលោកជាមហាអំណាចយោធាដ៏មានកម្លាំងបំផុតរបស់ពិភពលោក។

គួរឲ្យចាប់អារម្មណ៍ក្នុងពេលនេះរបាយការណ៍ដដែលបានបង្ហាញថាអ៊ុយក្រែនដែលធ្លាប់តែឈរនៅលំដាប់លេខរៀងទី២២កាលពីឆ្នាំទៅនោះបានហក់ឡើងមកដល់លេខ១៥នៅឆ្នាំនេះហើយអាល្លឺម៉ង់ដែលធ្លាប់តែនៅក្នុងចំណោមប្រទេសកំពូលទាំង១០បានធ្លាក់ចេញទៅដល់២៥ក្នុងតារាងទៅវិញ។

គួរឲ្យដឹងដែរថា បញ្ជីចំណាត់ថ្នាក់របស់ GFP ដែលធ្វើឡើងទៅលើបណ្តាប្រទេសចំនួន១៤៥មកពីជំវិញពិភពលោកហើយការផ្តល់ពិន្ទុគឺពឹងផ្អែកទៅលើកត្តាមួយចំនួនដើម្បីកំណត់សមត្ថភាពយោធារបស់ពួកគេដែលមានដូចជាចំនួនអាវុធទំហំហិរញ្ញវត្ថុសម្រាប់យោធាព្រមទាំងសមត្ថភាពក្នុងការដឹកជញ្ជូនអាវុធជាដើម។

ជាក់ស្តែងបច្ចុប្បន្នរុស្ស៊ីមានកត្តាសំខាន់ចំនួន២ដែលនាំមុខអាមេរិកប៉ុណ្ណោះគឺរថក្រោះត្រៀមប្រតិបត្តិការ និងកាំភ្លើងធំព្រមទាំងគ្រាប់រ៉ូក្កែត ខណៈដែលអាមេរិកកំពុងនាំមុខដាច់គេនូវកម្លាំងអាវុធចំនួន៩។

គួរឲ្យដឹងដែរថា សមាជិកណាតូផ្សេងទៀតដែលជាក្រុមប្រទេសជួយគាំទ្រនិងផ្គត់ផ្គង់ទាំងហិរញ្ញវត្ថុ និងអាវុធដល់អ៊ុយក្រែននោះមានដូចជាបារាំងធ្លាក់ពីលេខ៧ទៅលេខ៩ក្នុងឆ្នាំនេះ ហើយកាណាដាដែលធ្លាក់ចេញពីលេខ២៣ទៅដល់លេខ២៧៕

អត្ថបទទាក់ទង