Close

លោក Trump៖ម្ស៉ៅសដែលរកឃើញនៅសេតវិមានគឺជាកូកាអ៊ីនដែលប្រើប្រាស់ដោយលោក Biden

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Trump៖ម្ស៉ៅសដែលរកឃើញនៅសេតវិមានគឺជាកូកាអ៊ីនដែលប្រើប្រាស់ដោយលោក Biden លោក Trump៖ម្ស៉ៅសដែលរកឃើញនៅសេតវិមានគឺជាកូកាអ៊ីនដែលប្រើប្រាស់ដោយលោក Biden

បរទេស៖ហេតុការណ៍ប្រទះឃើញម្ស៉ៅសម្យ៉ាងនៅសេតវិមានបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមមន្ត្រីរដ្ឋាភិបាលវ៉ាស៊ិនតោនដោយក្នុងនោះមានទាំងការជន្លៀសខ្លួនចេញពីទីតាំងនេះផ្លាមៗផងដែរ ប៉ុន្តែក្រោយមកភ្នាក់ងារសំងាត់ម្នាក់បានបញ្ជាក់ប្រាប់ក្រុមការងារ CNN ថាវាគឺជាសារធាតុញៀនកូកាអ៊ីនទៅវិញ។

អតីតប្រធានាធិបតីលោក Donald Trump បានចេញមកលើកឡើងអំពីការយល់ឃើញរបស់លោកបែបជាការដុតកំដៅស្ថានការណ៍នេះបន្ថែមទៀតដោយចោទថា វាមិនមែនជាកូកាអ៊ីនរបស់អ្នកណាក្រៅតែពីប្រធានាធិបតី Joe Biden និងកូនរបស់គាត់់នោះទេ។

ថ្លែងបញ្ជាក់ទៅលើបញ្ហានេះ លេខាធិការសារព័ត៌មានរបស់សេតវិមាន Karine Jean-Pierre បាននិយាយថា ក្រុមការងារមានទំនុកចិត្តថាការស៊ើបអង្កេតនឹងឈានដល់លទ្ធផលច្បាស់មួយនៃឧប្បត្តិហេតុលើកនេះហើយកត់សម្គាល់ថាសារធាតុញៀនដែលត្រូវបានប្រទះឃើញក្នុងថង់មានរូតដ៏តូចមួយនេះស្ថិតនៅត្រង់ចំណុចដែលមានការធ្វើដំណើរច្រើន និងអាចមើលឃើញដោយក្រុមអ្នកចូលទស្សនាសេតវិមានបានយ៉ាងងាយ។

ចំពោះលោក Trump វិញដែលមិនបានស្ទាក់ស្ទើរក្នុងការបញ្ចេញមតិចំពោះព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលអំពីសារធាតុកូកាអ៊ិននៅសេតវិមានបានពោលបែបនេះថា៖តើមានអ្នកណាជឿទេថាកូកាអ៊ិនដែលបានរកឃើញនៅសេតវិមាននោះគឺមានទីតាំងស្ថិតនៅក្បែរទៅនឹងការិយាល័យប្រធានាធិបតី​​ Oval Office ។ វាដាច់ខាតគឺជាសារធាតុញៀនដែលត្រូវបានប្រើប្រាស់ដោយ Joe Biden និងកូនប្រុសរបស់គាត់ Hunter ។

អតីតប្រធានាធិបតីរូបនេះក៏បានព្យាករណ៍ទុកដែរថាសារព័ត៌មានទាំងឡាយរបស់អាមេរិកនឹងព្យាយាមបញ្ចេញរបាយការណ៍កុហកបោកប្រាស់ថាចំនួននៃសារធាតុញៀនទាំងនោះគឺមានតិចឬជាក់ស្តែងវាមិនមែនជាកូកាអ៊ីនឡើយប៉ុន្តែទៅជាថ្នាំពេទ្យផ្សេងទៀតដូចជាអាស្ពេរីនជាដើមហើយរឿងទាំងនេះនឹងត្រូវលប់ចោលវិញជាមិនខាន៕

អត្ថបទទាក់ទង