Close

រដ្ឋមន្ត្រីការពារជាតិចិនជួបពិភាក្សាជាមួយនឹងមេបញ្ជការកងទ័ពជើងទឹករុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិចិនជួបពិភាក្សាជាមួយនឹងមេបញ្ជការកងទ័ពជើងទឹករុស្ស៊ី រដ្ឋមន្ត្រីការពារជាតិចិនជួបពិភាក្សាជាមួយនឹងមេបញ្ជការកងទ័ពជើងទឹករុស្ស៊ី

ប៉េកាំង ៖ ជំនួបជាផ្លូវការលើកដំបូងគិតចាប់តាំងតែពីហេតុការណ៍បះបោរដោយយោធាក្រុម Wagner Group រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិចិនជាមួយនឹងមេបញ្ជាការយោធាកងទ័ពជើងទឹករុស្ស៊ីត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានថ្លែងប្រាប់ទៅកាន់មេបញ្ជាការទ័ពជើងទឹករុស្ស៊ីលោក Nikolai Yevmenov ថាប្រទេសចិនសង្ឃឹមយ៉ាងមុតម៉ាំថានឹងអាចបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីច្រើនជាងនេះ ក៏ដូចជាការចូលរួមធ្វើសមយុទ្ធជាមួយគ្នាហើយធ្វើឲ្យទំនាក់ទំនងលើវិស័យការពារជាតិឈានទៅដល់កម្រិតថ្មីមួយ។

ជំនួបដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង លោករដ្ឋមន្ត្រីការពារជាតិក៏បានអំពាវនាវផងដែរថា ចង់ឲ្យភាគីទាំងពីរបន្តពង្រឹងការប្រាស្រ័យទាក់ទងគ្នាលើគ្រប់កម្រិតនិងរៀបចំឲ្យមានការហ្វឹកហាត់យោធាជាទៀងទាត់ទាំងសកម្មភាពធ្វើសមយុទ្ធយោធានិងការឃ្លាំមើលតាមព្រំដែន។

គួរឲ្យដឹងដែរថា ចិនត្រូវបានគេចាត់ទុកថាកងកម្លាំងទ័ពជើងទឹកធំជាងគេបំផុតលើពិភពលោកទាំងចំនួន និងបច្ចេកវិទ្យា។រយៈពេលជាងមួយឆ្នាំកន្លងមកនេះចិន និងរុស្ស៊ីបានបើកយុទ្ធនាការធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនដងមកហើយគិតចាប់តាំងតែពីប្រតិបត្តិការដោយយោធារុស្សីនៅអ៊ុយក្រែន ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់កងកម្លាំងទ័ពអាកាសរបស់ប្រទេសទាំងពីរផងដែរ។

កន្លងមក ចិនតែងតែបានអះអាងហើយអំពីជំហអព្យាក្រឹតរបស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយក្នងនោះក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការណាតូដែរថា តែងតែបានបង្ករឿងដល់ទីក្រុងម៉ូស្គូ និងបានបញ្ឆេះការបង្ហូរឈាមតាមរយៈការជួយផ្គត់ផ្គង់គ្រប់រូបភាពដល់ប្រទេសអ៊ុយក្រែន។

ប្រទេសចិនក៏បានធ្វើការបដិសេធមិនថ្កោលទោសចំពោះការលុកលុយដោយរុស្សីនោះដែរ ដោយហៅវាថាជាការអនុលោមដោយរដ្ឋាភិបាលក្រុងមូស្គូខ្លួនឯង ប៉ុន្តែចិននៅតែប្រកាន់ការប្តេជ្ញាថានឹងមិនផ្តល់ជំនួយយោធា ឬអាវុធទាំងឡាយទៅដល់រុស្ស៊ីសម្រាប់ជម្លោះនេះនោះឡើយ៕

អត្ថបទទាក់ទង