Close

អាមេរិកសម្រេចលក់ប្រព័ន្ធការពារមីស៊ីលថ្មីតម្លៃជាង១៥ពាន់លានដុល្លារឲ្យប៉ូឡូញ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកសម្រេចលក់ប្រព័ន្ធការពារមីស៊ីលថ្មីតម្លៃជាង១៥ពាន់លានដុល្លារឲ្យប៉ូឡូញ អាមេរិកសម្រេចលក់ប្រព័ន្ធការពារមីស៊ីលថ្មីតម្លៃជាង១៥ពាន់លានដុល្លារឲ្យប៉ូឡូញ

បរទេស ៖ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដោយក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចចិត្តក្នុងការលក់ប្រព័ន្ធការពារអាកាសថ្មីដែលកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយទៅឲ្យប្រទេសប៉ូឡូញដែលមានតម្លៃរហូតទៅដល់១៥ពាន់លានដុល្លារ។

នៅក្នុងកញ្ចប់អាវុធដែលត្រូវបានលក់ទាំងអស់នោះរួមមានទាំង​ RTX-made Patroit Configuration-3+ និង Patroit Advanced Capability-3 Missile ជាដើមផងដែរ ដែលពួកវាភាគច្រើនគឺត្រូវបានបំពាក់ជាមួយនឹងមុខងារ sensor ថ្មីរបស់កងកម្លាំងសហរដ្ឋអាមេរិកដើម្បីការពារការគំរាមកំហែងកាន់តែមានប្រសិទ្ធភាពជាងមុន។

គេសង្កេតឃើញថា នៅអំឡុងពេលនៃប្រតិបត្តិការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបែបនេះ ប្រទេសប៉ូឡូញបាននឹងកំពុងបន្តទិញអាវុធជាពិសេសប្រព័ន្ធការពារជាច្រើនពីសហរដ្ឋអាមេរិកដោយក្នុងនោះប៉ូឡូញបានក្លាយជាប្រទេសទី១ដែលបញ្ជាទិញប្រព័ន្ធថ្មីសម្រាប់ Patriot Confirguationa-3+ ចំនួន២គ្រឿងដែលមានតម្លៃរហូតទៅដល់ ៤,៧៥ពាន់លានដុល្លារ។

តាមផែនការប្រព័ន្ធថ្មដែលត្រូវបានគេស្គាល់ថា Intergrated Battle Command System (IBCS) ទាំងពីរនេះគឺបានប្រគល់ឲ្យប្រទេសប៉ូឡូញហើយតាំងតែពីដើមឆ្នាំ ហើយការរៀបចំកំពុងធ្វើឡើង និងត្រៀមអាចប្រើប្រាស់បាននៅរដូវក្តៅនេះតែម្តង ប៉ុន្តែគួរឲ្យដឹងដែរថា IBCS មិនត្រូវបានបញ្ជាទិញនៅក្នុងកិច្ចព្រមព្រៀងតម្លៃ១៥ពាន់លានដុល្លារចុងក្រោយនេះទេ។

រំលឹកដែរថា កាលពីខែឧសភាឆ្នាំ២០២២កន្លងមរដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បានប្រកាសប៉ូឡូញឈានចូលមកដល់ដំណាក់កាលទី២នៃការបញ្ចាទិញប្រព័ន្ធការពារអាកាសពីសហរដ្ឋអាមេរិកដែលអាចមានទាំងប្រព័ន្ធថ្មសម្រាប់ប្រតិបត្តិការចំនួន៣ទៅ៦គ្រឿងហើយក្នុងនោះមានទាំង​​ LTAMDS ដែលកំពុងនៅតេស្តនៅឡើយនោះផង៕

អត្ថបទទាក់ទង