Close

សេតវិមានមិនហ៊ានរិះគន់ឬបន្ទោសឥណ្ឌាឡើយដែលនៅតែបន្តទិញប្រេងរបស់រុស្សី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សេតវិមានមិនហ៊ានរិះគន់ឬបន្ទោសឥណ្ឌាឡើយដែលនៅតែបន្តទិញប្រេងរបស់រុស្សី សេតវិមានមិនហ៊ានរិះគន់ឬបន្ទោសឥណ្ឌាឡើយដែលនៅតែបន្តទិញប្រេងរបស់រុស្សី

បរទេស ៖ ការកំណត់តម្លៃប្រេងរបស់រុស្ស៊ីក្នុងទីផ្សារអន្តរជាតិគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននិងសម្ព័ន្ធមិត្តយ៉ាងខ្លាំងដើម្បីទប់ស្កាត់មិនឲ្យរដ្ឋាភិបាលទីក្រុងមូស្គូអាចបង្កើនប្រាក់ចំណូលពីវិស័យនេះបានងាយស្រួលនោះឡើយ។

ទោះបីជាយ៉ាងណាក្តី មួយរយៈចុងក្រោយនេះប្រទេសដែលបានអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់អាមេរិកគឺហាក់ដូចជាមិនទទួលបានអត្ថប្រយោជន៍នោះទេពីព្រោះថារុស្ស៊ីបានងាកទៅបញ្ចុះតម្លៃប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយលក់វាចូលទៅក្នុងទីផ្សាររបស់អាស៊ីជំនួសវិញដែលក្នុងនោះ ជាពិសេសអតិថិជនធំទាំងពីរគឺប្រទេសចិន និងប្រទេសឥណ្ឌា។

សប្តាហ៍នេះអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានចេញមកធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតសំខាន់ទៅលើការបញ្ជាទិញប្រេងរុស្ស៊ីពីសំណាក់រដ្ឋាភិបាលក្រុងដេលី ប៉ុន្តែអាមេរិកហាក់ដូចជាមិនហ៊ានរិះគន់ ឬដាក់បន្ទុកឥណ្ឌាទៅលើការសម្រេចចិត្តធ្វើបែបនេះឡើយ។

លោក Kirby បានថ្លែងបែបនេះថា៖សហរដ្ឋអាមេរិកមិនមានអ្វីដែលត្រូវរារាំងឥណ្ឌាក្នុងការបញ្ជាទិញប្រេងរុស្ស៊ីក្នុងតម្លៃទាបជាងការកំណត់នោះឡើយ ហើយសង្ឃឹមថាប្រទេសក្នុងតំបន់អាស៊ីខាងត្បូងនេះនឹងអាចបន្តបានផលប្រយោជន៍បន្ថែមទៀត។

លោកបន្តថា ៖ ឥណ្ឌាមានសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងចំពោះការងារនេះប៉ុន្តែយើងសង្ឃឹមថាឥណ្ឌានឹងបន្តទិញប្រេងរុស្សីក្នុងតម្លៃដូចការកំណត់ឬក្រោមតម្លៃកំណត់គឺផ្អែកលើរដ្ឋាភិបាលក្រុងញូវដេលីខ្លួនឯងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាក្រៅតែពីអាចទិញតម្លៃប្រេងរបស់រុស្សីក្នុងតម្លៃថោកហើយនោះទាំងចិននិងឥណ្ឌាថែមទាំងបានធ្វើការទូទាត់លុយជាប្រាក់យ័ននិងរូបលជំនួសឲ្យលុយដុល្លារអាមេរិកទៀតផង៕

អត្ថបទទាក់ទង