Close

អឺរ៉ុបត្រៀមប្រមូលជំនួយថ្មីពីសមាជិកទំហំ៥៥ពាន់លានដុល្លារជួយអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អឺរ៉ុបត្រៀមប្រមូលជំនួយថ្មីពីសមាជិកទំហំ៥៥ពាន់លានដុល្លារជួយអ៊ុយក្រែន អឺរ៉ុបត្រៀមប្រមូលជំនួយថ្មីពីសមាជិកទំហំ៥៥ពាន់លានដុល្លារជួយអ៊ុយក្រែន

បរទេស ៖ ថ្មីៗនេះ គណកម្មការរបស់អឺរ៉ុបបានបង្ហើបអំពីផែនការថ្មីមួយក្នុងការប្រមូលថវិកាជំនួយមួយកញ្ចប់ទៀតដែលមានទំហំដល់ទៅ៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥៥ពាន់លានដុល្លារដើម្បីជួយទៅដល់អ៊ុយក្រែនប្រើប្រាស់ក្នុងការទូទាតប្រាក់ខែបុគ្គលិករដ្ឋ និងគម្រោងសាងសង់ធំៗផ្សេងទៀតផង។

ការសម្រេចចិត្តទៅលើសំណើរចុងក្រោយនេះត្រូវបានប្រកាសឡើងកាលពីថ្ងៃអង្គារម្សិលមិញដែលប្រាក់ជំនួយភាគច្រើនគឺនឹងទទួលបានពីការចែករំលែកដោយផ្ទាល់ពីសមាជិករបស់អឺរ៉ុបនីមួយៗជាជាងការផ្តល់ជាកំចីថវិកាពីប្រភពផ្សេងៗ។

កាសែត The Bloomberg បានចេញផ្សាយថាតាមផែនការរបស់គណកម្មការអឺរ៉ុបជំនួយទាំងនោះអាចធ្វើឡើងទៅឲ្យអ៊ុយក្រែនតាមរូបភាពច្រើនយ៉ាងដូចជាជំនួយជាសាច់ប្រាក់កំចីសម្បទាននិងសាច់ប្រាក់សម្រាប់សេវាធានារ៉ាប់រ៉ងជាដើមហើយដំណើរការចែកចាយថវិកាទាំងនោះនឹងធ្វើឡើងចាប់ពីឆ្នាំ២០២៤ទៅដល់ឆ្នាំ២០២៧។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីមានជម្លោះជាមួយនឹងរុស្សីមករដ្ឋាភិបាលអ៊ុយក្រែនបានបន្តប្រើប្រាស់ថវិកាចំណាយជាតិប្រចាំឆ្នាំដែលមានប្រភពមកពីក្រុមអ្នកឧបត្ថម្ភគាំទ្ររបស់លោកខាងលិចដោយក្នុងនោះកន្លងមកទាំងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននិងសម្ព័ន្ធមិត្តធ្លាប់បានធ្វើការប្តេជ្ញាចិត្តហើយថានឹងបន្តការងារនេះរហូតដល់ទទួលបានជ័យជំនះលើប្រទេសរុស្សី។

គិតត្រឹមសហរដ្ឋអាមេរិកប៉ុណ្ណោះប្រាក់ជំនួយថវិកាសម្រាប់ចំណាយរដ្ឋាភិបាលប្រមាណជា២៦,៤ពាន់លានដុល្លារគិតចាប់តាំងតែពីខែមករាឆ្នាំ២០២២ដល់ខែកុម្ភៈឆ្នាំ២០២៣ខណៈដែលប្រាក់ជំនួយយោធាមានរហូតទៅដល់៤០ពាន់លានដុល្លារ។

លើសពីនេះផងដែរ ជំនួយដោយទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិរបស់អាមេរិកហៅកាត់ថា USAID គិតត្រឹមថ្ងៃទី២៤ខែកុម្ភៈដែលបានផ្តល់ឲ្យអ៊ុយក្រែនក៏មានចំនួនច្រើនទៅដល់៩,៩ពាន់លានដុល្លារ៕

អត្ថបទទាក់ទង