Close

Trump សន្យាប្រើប្រាស់យោធាប្រឆាំងក្រុមជួញដូរថ្នាំញៀន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Trump សន្យាប្រើប្រាស់យោធាប្រឆាំងក្រុមជួញដូរថ្នាំញៀន Trump សន្យាប្រើប្រាស់យោធាប្រឆាំងក្រុមជួញដូរថ្នាំញៀន

បរទេស៖ បេក្ខភាពនាំមុខគេនៅគណបក្សសាធារណៈរដ្ឋសម្រាប់តំណែងប្រធានាធិបតីអាណត្តិថ្មី លោក Donald Trump នឹងធ្វើការប្រើប្រាស់កងកម្លាំងយោធាអាមេរិកក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមជួញដូរថ្នាំញៀនដែលស្ថិតនៅភាគខាងត្បូងជាមួយនឹងព្រំដែនមិកស៊ិកូនៅពេលដែលលោកនឹងឈ្នះឆ្នោតក្លាយជាប្រធានាធិបតីក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

នៅក្នុងវិដេអូមួយដែលជាយុទ្ធនាការឃោសនារកសម្លេងគាំទ្រកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះលោក Trump បានគូសបញ្ជាក់អំពីផែនការក្នុងការដាក់ពង្រាយកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកដើម្បីអាចបំផ្លាញបណ្តាញឧក្រិដ្ឋកម្មដ៏ធំបំផុតមួយនេះ និងសម្រេចឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដោយបន្ថែមថាលោកក៏នឹងអាចប្រើប្រាស់នាវាជើងទឹកផងក្នុងករណីដែលត្រូវប្រើប្រាស់ប្រតិបត្តិការពេញលេញ។

មិនត្រឹមតែប៉ុណ្ណោះអតីតប្រធានាធិបតីរូបនេះបានទាំងសន្យាថានឹងស្នើសុំសភាដើម្បីអនុម័តការកាត់ទោសប្រហារជីវិតសម្រាប់អ្នកជួញដូរគ្រឿងញៀននិងអ្នកជួញដូរមនុស្សខណៈពេលដែលជំរុញឱ្យអាជ្ញាធរសហព័ន្ធកំណត់គោលដៅក្រុមក្មេងទំនើងនិងក្រុមឧក្រិដ្ឋកម្មដែលទទួលខុសត្រូវចំពោះការជួញដូរគ្រឿងញៀននៅតាមដងផ្លូវផងដែរ។

គួរឲ្យដឹងដែរថាTrump គឺជាសមាជិកតែមួយគត់នៃគណបក្សសាធារណៈរដ្ឋដែលស្នើឱ្យបញ្ជូនយោធាអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនដែលជាគំនិតមួយលោកប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopes Obradorកន្លងមកធ្លាប់បានធ្វើការ បានជំទាស់យ៉ាងដាច់អហង្ការដោយហៅវាថាជាសកម្មភាពរំលោភលើអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិកូ។

លោក Trump បានពោលបែបនេះថា៖នៅពេលខ្ញុំត្រលប់មកសេតវិមានវិញ ខ្ញុំនឹងចាត់វិធានការនៅថ្ងៃទីមួយ ដើម្បីបញ្ចប់គ្រោះកាចដ៏អាក្រក់នេះ និងជួយសង្គ្រោះជីវិតជនជាតិអាមេរិក៕

អត្ថបទទាក់ទង