សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនប្ដឹងលោក គង់ គាំ ក្រោយទទួលបានដីមករដ្ឋវិញ
ភ្នំពេញ : សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃ ព្រះរាជា ណា ចក្រ កម្ពុជា បានសម្រេចមិនប្ដឹងលោក គង់ គាំ ដែលបានបំពានយកដីរបស់រដ្ឋក្រោមការគ្រប់គ្រងកម្មសិទ្ធិរបស់ក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិអន្តរជាតិ។
ការដែលសម្ដេចសម្រេចមិនប្ដឹងនេះគឺក្រោយពេលដែលលោក គង់ គាំ ដែលជាអ្នកនយោបាយចាស់វស្សារូបនេះ ព្រមទាំង ភរិយា បានយល់ព្រមទទួលកំហុស និងប្រគល់ដី និងលំនៅដ្ឋាននាពេលបច្ចុប្បន្នជូនរដ្ឋវិញ។
សម្ដេចតេជោ ហ៊ុន សែន ក្រោមក្ដីសណ្ដោស និងយោគយល់ផងនោះ បានសរសេរនៅលើគណនីផ្លូវការរបស់សម្ដេចថា “ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោក គង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និងគ្រួសាររយ:ពេល ៣ម៉ោងកន្លះ។កុំឲ្យយប់យូរសុបិនច្រើនខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេសដែលអាចធ្វើ
នាសប្តាហ៍ក្រោយ”៕