Close

ប៉ង់តាហ្គោន គណនាខុសទំហំកញ្ចប់យោធាទៅឲ្យអ៊ុយក្រែនប្រមាណជា ៣០០០លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប៉ង់តាហ្គោន គណនាខុសទំហំកញ្ចប់យោធាទៅឲ្យអ៊ុយក្រែនប្រមាណជា ៣០០០លានដុល្លារ ប៉ង់តាហ្គោន គណនាខុសទំហំកញ្ចប់យោធាទៅឲ្យអ៊ុយក្រែនប្រមាណជា ៣០០០លានដុល្លារ

បរទេស៖ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកទើបតែបានប្រកាសរកឃើញថាការគណនារបស់ខ្លួនជាមួយនឹងទំហំនៃកញ្ចប់ជំនួយយោធាដែលប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែនមានបញ្ហាដែលមានន័យថាចំនួនអាវុធជាក់ស្តែងអាចលើសពីអ្វីដែលធ្លាប់បានកត់ត្រាដល់ទៅ ៣០០០លានដុល្លារ។

យោងតាមការបញ្ជាក់ដោយមន្ត្រីមន្ទីរប៉ង់តាហ្គោនរបស់អាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្រុមការងារបានគណនាទំហំអាវុធគិតជាទឹកប្រាក់ខុសដល់ទៅ៣ពាន់លានដុល្លារដោយផ្អែកទៅលើចំនួនស្តុកចូលថ្មីដែលដាក់ជំនួសស្តុកចាស់ជាជាងការគណនាទៅលើការបញ្ជាទិញដើមនិងតម្លៃដើមនៃអាវុធដែលបានផ្តល់ឲ្យអ៊ុយក្រែន។

ឆ្លើយតបទៅនឹងព័ត៌មាននេះសមាជិកសភាដ៏សំខាន់ម្នាក់មកពីគណបក្សសាធារណៈនិងក៏ជាសមាជិកម្នាក់នៃគណកម្មការសេវាកម្មយោធានៃសភាជាតិអាមេរិកផងបានថ្លែងថាមន្ទីរប៉ង់តាហ្គោនបានបង្កកំហុសដ៏ធ្ងន់ធ្ងរមួយដែលអាចនឹងប៉ះពាល់តំរូវការជាក់ស្តែងនៃសម្ព័ន្ធមិត្តរបស់អង្គការណាតូ។

សមាជិកសភាមកពិរដ្ឋ Mississipi រូបនេះបានបន្តទៀតថា៖អាទិភាពរបស់យើងនៅពេលនេះគួរតែជាជ័យជម្នះរបស់អ៊ុយក្រែនទៅលើ ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinប៉ុន្តែការគណនាជំនួយយោធាដែលមិនត្រឹមត្រូវនិងដោយឯកតោភាគីបែបនេះវាបានក្លាយទៅជាការប៉ុនប៉ងបោកបញ្ឆោត និងធ្វើឱ្យខូចដល់គោលដៅរបស់យើងទៅវិញនោះទេ។

ukraine

ទោះជាយ៉ាងណាក៏ដោយ ភាពច្របូកច្របល់គណនេយ្យលើកនេះបានធ្វើឲ្យមានចំនួននៃការការផ្គត់ផ្គង់ជាក់ស្តែងមានច្រើន ជាងផែនការប៉ុន្តែគិតត្រឹមចន្ទដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានទំលាក់កញ្ចប់ជំនួយមកត្រឹមតែ៦ពាន់លានដុល្លារប៉ុណ្ណោះពីកញ្ចប់ជំនួយ៤៨ពាន់លានដុល្លារដែលត្រូវបានអនុម័តដោយសភាកាលពីខែធ្នូកន្លងមកដោយលើកឡើងថាដោយសារតែបញ្ហាលំបាកក្នុងការស្វែងរកមូលនិធិផងនិងដោយសារបញ្ហាពិដានបំណុលជាតិផងក្នុងពេលបច្ចុប្បន្ននេះ៕

អត្ថបទទាក់ទង