Close

រុស្ស៊ី ដាក់ឲ្យដំណើរការធនាគាររបស់ខ្លួនជាលើកដំបូងនៅអ៊ីរ៉ង់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី ដាក់ឲ្យដំណើរការធនាគាររបស់ខ្លួនជាលើកដំបូងនៅអ៊ីរ៉ង់ រុស្ស៊ី ដាក់ឲ្យដំណើរការធនាគាររបស់ខ្លួនជាលើកដំបូងនៅអ៊ីរ៉ង់

បរទេស ៖ ធនាគារធំបំផុតទី២របស់ប្រទេសរុស្ស៊ី VTB កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសបើកប្រតិបត្តិការសាខាទីមួយដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសង្ឃឹមថានឹងជុំរុញសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

អង្គភាពទទួលបន្ទុកិច្ចការងារលើកកំពស់ពាណិជ្ជកម្មនៃប្រទេសអ៊ីរ៉ង់ហៅកាត់ថា TPO បានប្រកាសថា ធនាគារ VTB ដំបូងបំផុតរបស់រុស្ស៊ីនឹងបើកដំណើរការសេវាកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយតម្លាភាពនៃការធ្វើពាណិជ្ជកម្មនឹងត្រូវបានផ្សព្វផ្សាយបន្ថែមទៀត គឺជាតួអង្គដ៏សំខាន់ក្នុងការបង្កើនបណ្តាញធនាគារ និងការទាញយកប្រាក់ចំណូលដែលបានមកពីការដោះដូររូបិយវត្ថុរវាងគ្នា។

គួរឲ្យដឹងដែរថា កាលពីខែធ្នូធនាគារ VTB បានដាក់ឲ្យដំណើរការសេវាកម្មផ្ទេរប្រាក់បុគ្គល និងក្រុមហ៊ុនរវាងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់រួចមកហើយក្រោយពេលដែលធនាគារនេះត្រូវបានដកចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT នាពេលកន្លងមក។

ថ្មីៗនេះ ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ត្រូវបានគេមើលឃើញថាបានចាប់ផ្តើមបង្កើន និងធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនៃចំណងទំនាក់ទំនងផ្តោតលើវិស័យសេដ្ឋកិច្ច និងថាមពលរវាងគ្នាដោយរំពឹងទុកថានឹងអាចប្រឆាំងទៅនឹងការទណ្ឌកម្មពីសំណាក់លោកខាងលិចដែលប្រទេសទាំងពីរកំពុងទទួលរងដូចគ្នានោះ។

ក្រៅតែពីកិច្ចព្រមព្រៀងធំៗជាច្រើនចុងក្រោយនេះគេសង្កេតឃើញថាប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ទើបតែបានឈានទៅដល់ការចុះហត្ថលេខាថ្មីមួយទៀតដើម្បីសាងសង់ផ្លូវរថភ្លើងថ្មីមានប្រវែងប្រមាណជា១៦២គីឡូម៉ែត្រចាប់ពីឈូងសមុទ្រ Caspian ទៅដល់ប្រទេស Azerbaijan ដែលកំណាត់ផ្លូវដ៏សំខាន់នៃផ្លូវដែកប្រវែងសរុប ៧,២០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីរុស្ស៊ីឆ្លងកាត់អាស៊ីកណ្តាលទៅដល់ប្រទេសឥណ្ឌា៕

អត្ថបទទាក់ទង