លោក Zelensky ៖ ក្រុងគៀវគ្មានផែនការវាយប្រហារដល់ក្នុងទឹកដីរុស្ស៊ីឡើយ
បរទេស ៖ ទោះក្រោយទទួលបានកញ្ចប់ជំនួយយោធាជាបន្តបន្ទាប់ និងច្រើនពីសំណាក់លោកខាងលិច និងអាមេរិកក្តី ប៉ុន្តែប្រធានាធិបតីលោក Vladimir Zelensky បានអះអាងថា រដ្ឋាភិបាលក្រុងគៀវគ្មានផែនការក្នុងការវាយប្រហារចូលដល់ក្នុងទឹកដីរបស់រុស្ស៊ីឡើយ។
ថ្លែងបន្ទាប់ពីជំនួបជាមួយនឹងអធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz រួចមកកាលពីថ្ងៃចុងសប្តាហ៍កន្លង លោក Zelensky បានលើកឡើងបែបនេះថា៖ពួកយើងគ្មានផែនការណាមួយបើកការវាយប្រហារចូលដល់ដែនដីរបស់រុស្ស៊ីនោះឡើយ ប៉ុន្តែយើងនឹងវាយលុកចូលតែតំបន់ដែលរុស្ស៊ីបានកាន់កាប់ពីអ៊ុយក្រែនដោយខុសច្បាប់ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា នៅក្នុងជំនួបគ្នាលើកនេះផងដែរអាល្លឺម៉ង់បានសន្យាផ្តល់ជំនួយជាយោធាក្នុងកញ្ចប់ដ៏ធំបំផុតមួយមិនធ្លាប់មានគិតចាប់តាំងតែពីប្រតិបត្តិការដោយរុស្សីកាលពីខែកុម្ភៈឆ្នាំទៅគិតជាទឹកប្រាក់មានរហូតទៅដល២,៧ពាន់លានអឺរ៉ូ ឬត្រូវជាជាង៣ពាន់លានដុល្លារ។
កញ្ចប់យោធាទាំងនោះរួមមានទាំងរថក្រោះ Leopard ចំនួន៣០គ្រឿង រថយន្តយោធាប្រភេទ Marder ចំនួន២០គ្រឿងរថយន្តប្រយុទ្ធប្រមាណជា១០០គ្រឿងប្រព័ន្ធបាញ់មីស៊ីលការពារអាកាស Howitzer ចំនួន១៨គ្រឿងនិងដ្រូន២០០គ្រឿងព្រមទាំងប្រព័ន្ធការពារអាកាស IRIS0T SLM ចំនួន៤គ្រឿងផងដែរ។
ថ្មីៗនេះរុស្ស៊ីតែងតែបានធ្វើការចោទប្រកាសទៅលើប្រទេសអ៊ុយក្រែនពីការវាយប្រហារម្តងហើយម្តងទៀតលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី រួមទាំងការវាយប្រហារដែលគេរាយការណ៍មានគោលដៅសំដៅលើវិមានក្រមឡាំងនៅក្នុងក្រុងម៉ូស្គូកាលពីដើមខែនេះផងដែរ៕