Close

មន្ត្រីជាន់ខ្ពស់អាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលដាក់ពង្រាយនុយក្លេអ៊ែរឡើងវិញនៅកូរ៉េ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលដាក់ពង្រាយនុយក្លេអ៊ែរឡើងវិញនៅកូរ៉េ មន្ត្រីជាន់ខ្ពស់អាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលដាក់ពង្រាយនុយក្លេអ៊ែរឡើងវិញនៅកូរ៉េ

បរទេស ៖ អតីតមន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិលោក John Bolton កាលពីពេលថ្មីៗនេះបានធ្វើការលើកឡើង និងអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនក្នុងការសម្រេចចិត្តឡើងវិញដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរសាជាថ្មីទៅកាន់ប្រទេសកូរ៉េខាងត្បូង។

អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ធ្វើបែបនេះអាមេរិកនឹងអាចជួយការពារសន្តិសុខជូនសម្ព័ន្ធមិត្តរបស់ខ្លួនចេញពីការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើងបានជាមិនខាន។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់អន្តរជាតិជាច្រើន លោក Bolton បានពោលបែបនេះថា ៖ វត្តមានរបស់ក្បាលគ្រាប់នុយក្លេអ៊ែរតាកតិកទៅកាន់ឧបទ្វីបកូរ៉េសាជាថ្មីនឹងអាចបង្ហាញពីដំណោះស្រាយរបស់អាមេរិកព្រមទាំងការប្តេជ្ញាចិត្តក្នុងការជួយរារាំងការគំរាមកំហែងទាំងឡាយដោយប្រទេសកូរ៉េខាងជើង។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោក Bolton បានធ្វើឡើងនៅក្រោយបន្តិចនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk ទៅកាន់រដ្ឋធានីក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃចន្ទ ដើម្បីជួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden ។

ប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការតេស្តសាកល្បងគ្រាប់ក្បាលមីស៊ីលជាច្រើនលើកច្រើនសារ ដើម្បីបង្ហាញការប្រឆាំងទៅនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំដែលរៀបចំឡើងដោយអាមេរិក និងកូរ៉េខាងត្បូង។

គួររំលឹកដែរថា សហរដ្ឋអាមេរិកធ្លាប់បានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ប្រជាជាតិក្នុងតំបន់អាស៊ីខាងកើតនេះចំនួន២ដងរួចមកហើយ គឺម្តងកាលពីឆ្នាំ១៩៥៨ និងម្តងទៀកាលពីឆ្នាំ១៩៩១៕

អត្ថបទទាក់ទង