Meta គ្រោងបើកគណនី Facebook និង Instagram របស់លោក ដូណាល់ ត្រាំ ឡើងវិញនៅសប្ដាហ៍ក្រោយ
បរទេស៖ យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Financial Times ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ម្សិលមិញបានឱ្យដឹងថា ក្រុមហ៊ុន Meta បានសម្រេចចិត្តបើកគណនី Facebook និង Instagram របស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។
បណ្ដាញសង្គមយក្សមួយនេះ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែមករាខាងមុនេះ នឹងបើកដំណើរការគណនី Facebook និង Instagram របស់លោក ដូណាល់ ត្រាំ ឡើងវិញ បន្ទាប់ពីបិទកាលពីឆ្នាំ២០២០ ពោលគឺបន្ទាប់ពីកើតមានភាពចលាចលដោយ សារតែ ការបង្ហោះសារនយោបាយរបស់លោកត្រាំ ក្រោយពេលលោកផុតអាណត្តិ។
របាយការណ៍បាននិយាយថា Meta បានបង្កើតក្រុមការងារមួយដើម្បីផ្តោតលើបញ្ហានេះ ដោយក្រុមនោះរួមមាន បុគ្គលិកមកពីក្រុមគោលនយោបាយសាធារណៈ និងទំនាក់ទំនង ក៏ដូចជាក្រុមគោលនយោបាយមាតិកាផងដែរ។
គួរបញ្ជាក់ផងដែរថា ការ បើកឱ្យគណនីរបស់លោកត្រាំឡើងវិញនេះ ត្រូវបានធ្វើឡើងប្រមាណជាមួយខែក្រោយពេលដែលលោក Elon Musk បានបើកឱ្យដំណើរការគណនី Twitter របស់លោកត្រាំ៕