Close

អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ

ពោធិ៍សាត់៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)លោក បណ្ឌិត កៅ ថាច បានជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ និងធានាទីផ្សារដោយក្រុមហ៊ុន Little Duckling។

លោកបណ្ឌិត កៅ ថាច បានជំរុញបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករជាអតីតយុទ្ធជន និងសមាជិកនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់នៅទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីជំរុញគម្រោងចិញ្ចឹមជ្រូកកណ្តុរ ដោយផ្តល់ជូន បច្ចេកទេសថ្មី និងទីផ្សារច្បាស់លាស់។

អគ្គនាយកធនាគារ ARDBជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ពៅ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត បានលើកទឹកចិត្តយ៉ាងខ្លាំងដល់កសិករឱ្យងាកមកចាប់អារម្មណ៍លើ “ការចិញ្ចឹមជ្រូកកណ្តុរ” ដោយលោកបានពន្យល់ពីអត្ថប្រយោជន៍ និងបច្ចេកទេសថែទាំ ដែលអាចផ្តល់ផលចំណេញខ្ពស់។

លោកបណ្ឌិត បន្ថែមថា អ្វីដែលពិសេសនោះគឺមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Little Duckling ដែលនឹងជួយជ្រោមជ្រែងលើ៖ ការសាងសង់ទ្រុង៖ រៀបចំទ្រុងខ្នាតស្តង់ដារជូនកសិករប្រមាណជាង ១០០គ្រួសារ។ការផ្តល់ពូជ៖ ផ្តល់មេពូជជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងមួយគ្រួសារដើម្បីចាប់ផ្តើម។ ការធានាទីផ្សារ៖ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រមូលទិញជ្រូកកណ្តុរពីកសិករវិញទាំងអស់។

អគ្គនាយកធនាគារ ARDBជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ

លោកបណ្ឌិត កៅ ថាច ថ្លែងថា”ខ្ញុំជឿជាក់ថា គម្រោងនេះនឹងលេចរូបរាងឡើងពេញលេញនៅក្នុងខែមីនាខាងមុខនេះ ហើយវានឹងក្លាយជាគំរូសម្រាប់ពង្រីកវិសាលភាពឱ្យកាន់តែធំថែមទៀតនាពេលអនាគត”។

ឆ្លៀតក្នុងឱកាសនោះផងដែរ,លោក បណ្ឌិតប្រតិភូ និងសហការី ក៏បាន អញ្ជើញ ទៅទស្សនកិច្ចនៅ កសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ ឯ.ក ដែលមានទីតាំងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់បន្ថែមពីសង្វាក់ផលិតកម្មកសិកម្ម។

សូមបញ្ជាក់ថា នេះគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្មែរ ស្របតាមទិសដៅ “ខ្មែរជួយខ្មែរ” និង “គាំទ្រផលិតផលក្នុងស្រុក”៕

អគ្គនាយកធនាគារ ARDBជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ