ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឱ្យមន្ត្រីរបស់ខ្លួនបង្កើនការដោះស្រាយ និងលើកទឹកចិត្តជុំវិញបញ្ហាកង្វះខាតបន្ទះឈីប
បរទេស៖ កូរ៉េខាងត្បូងបានចាប់ផ្ដើមជំរុញឱ្យមន្ត្រីរបស់ខ្លួនយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ ក្រុមហ៊ុនផលិតបន្ទះឈីបឱ្យ បង្កើន សង្វាក់ផលិតកម្ម ដើម្បីបំពេញឱ្យគ្រប់តម្រូវការក្នុងតំបន់ និងសម្រាប់នាំចេញ ខណ:ដែលបច្ចុប្បន្ននេះ កង្វះខាតបន្ទះឈីប បាន ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោកទាំងមូល។
លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោក បង្កើតការលើកទឹកចិត្តខ្លាំងជាងមុន ដើម្បីជំរុញឧស្សាហកម្មបន្ទះឈីបនៅក្នុងស្រុក ហើយលោកកំពុងតែពិចារណាទៅលើការទម្លាក់កញ្ចប់ថវិកាដើម្បីជួលសម្រួល ដល់ វិស័យមួយនេះ។
លោកប្រធានាធិបតីក៏បានលើកឡើងផងដែរថា គោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺគាំទ្រដល់កិច្ចខិតខំប្រឹងមួយ នេះ ប៉ុន្តែបែរជាសមាជិកសភាបក្សប្រឆាំងរារាំងទៅវិញ ខណ:ដែលបណ្ដាលប្រទេសជាច្រើននៅលើពិភពលោកបាន ចំណាយ ប្រាក់រាប់ ពាន់លានដុល្លារអាមេរិកដើម្បីដោះស្រាយវិបត្តិកង្វះខាតបន្ទះឈីបនេះ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីជំងឺកូវីដ១៩ បានផ្ទុះរីករាលដាលជុំវិញពិភពលោកមក កង្វះខាតបន្ទះឈីបបានកើតឡើងជា វិបត្តិ ដ៏ធ្ងន់ធ្ងរ ដោយវាបានប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន ជាពិសេសគឺឧស្សាកម្មផលិតរថយន្ត និង គ្រឿងអេឡិចត្រូនិកតែម្ដង ហើយក្នុងនោះកូរ៉េខាងត្បូងគឺជាមូលដ្ឋានផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិកធ៏លំដាប់កំពូលមួយផងដែរ ដែលជួបបញ្ហានេះ ៕