ប្រធានាធិបតីកូឡុំប៊ី៖ «ខ្ញុំនឹងកាន់អាវុធឡើងវិញ» ប្រសិនបើអាមេរិកចូលឈ្លានពាន
កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានព្រមានថា លោកនឹងត្រឡប់ទៅកាន់អាវុធក្នុងនាមជាអ្នកប្រយុទ្ធទ័ពព្រៃវិញ ប្រសិនបើយោធាសហរដ្ឋអាមេរិកធ្វើការឈ្លានពានមកលើប្រទេសរបស់លោក។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងបរិបទដែលលោក Petro ដែលជាអតីតសមាជិកនៃក្រុមទ័ពព្រៃ M-19 បានប្រតិកម្មយ៉ាងខ្លាំងចំពោះលទ្ធភាពនៃអន្តរាគមន៍យោធាបរទេស។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជាប្រធានាធិបតីដែលឆេះឆួលដោយស្មារតីស្នេហាជាតិ លោកនឹងមិននៅស្ងៀមឡើយ ប្រសិនបើអធិបតេយ្យភាពរបស់កូឡុំប៊ីត្រូវបានរំលោភបំពាន។
លោក Petro បានសង្កត់ធ្ងន់ថា ទោះបីជាបច្ចុប្បន្នលោកជាអ្នកដឹកនាំស៊ីវិលក៏ដោយ ប៉ុន្តែលោកមិនរុញរាក្នុងការត្រឡប់ទៅរកផ្លូវតស៊ូដោយអាវុធវិញទេ ដើម្បីការពារទឹកដី៕
