Close

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ការពារតួនាទីសម្របសម្រួលជម្លោះថៃ-កម្ពុជា

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ការពារតួនាទីសម្របសម្រួលជម្លោះថៃ-កម្ពុជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ការពារតួនាទីសម្របសម្រួលជម្លោះថៃ-កម្ពុជា

កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានច្រានចោលការចោទប្រកាន់ដែលថា ប្រទេសរបស់លោកបាន «ជ្រៀតជ្រែក» ក្នុងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ។

ការការពារនេះធ្វើឡើងបន្ទាប់ពីមានបាតុកម្មនៅទីក្រុងបាងកក ដោយក្រុមជាតិនិយមថៃបានចោទប្រកាន់ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកពីបទលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។

លោកលោក Anwar បានអះអាងថា ម៉ាឡេស៊ីគ្រាន់តែដើរតួជាអ្នក “សម្របសម្រួល” (Facilitator) ទៅតាមសំណើរបស់ប្រទេសទាំងពីរតែប៉ុណ្ណោះ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Anwar ក្នុងនាមជា តួនាទីជាអ្នកសម្របសម្រួល (Facilitator)
បានបដិសេធដាច់អហង្ការនូវការចោទប្រកាន់អំពីការជ្រៀតជ្រែក ក្នុងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ។

លោក Anwar បានបញ្ជាក់ថា ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានបម្រើការជា «អ្នកជិតខាងជិតស្និទ្ធ និងគួរឱ្យទុកចិត្ត» ដើម្បីសម្រួលដល់កិច្ចសន្ទនារវាងថៃ និងកម្ពុជា តែមិនបានដាក់ដំណោះស្រាយណាមួយឡើយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ការពារតួនាទីសម្របសម្រួលជម្លោះថៃ-កម្ពុជា

លោកបានសង្កត់ធ្ងន់ទៀត ថា ដំណើរការ និងលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាព «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ (Kuala Lumpur Peace Accord)» ត្រូវបានកំណត់ដោយទាំងប្រទេសថៃ និងកម្ពុជាដោយខ្លួនឯង។

ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីប្រទេសថៃ លោក Anwar បានថ្លែងថា៖ «វាមិនត្រឹមត្រូវទេសម្រាប់ក្រុមមួយចំនួននៅក្នុងប្រទេសថៃ—ខ្ញុំមិនដឹងពីនយោបាយផ្ទៃក្នុងទេ—ដែលស្នើថាយើងបានជ្រៀតជ្រែក។ យើងមិនបានជ្រៀតជ្រែកតាមមធ្យោបាយណាមួយនោះទេ»។

ភាពតានតឹងឡើងវិញនៅតាមព្រំដែនបានផ្ទុះឡើង បន្ទាប់ពីប្រទេសថៃបានផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយអាស៊ាន និងសហរដ្ឋអាមេរិក កាលពីខែតុលា ក្រោយពីមានឧប្បត្តិហេតុផ្ទុះមីនតាមបណ្តោយព្រំដែន ដែលបណ្តាលឱ្យទាហានថៃរងរបួស។

ក្រុមជាតិនិយមថៃបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ី និងស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាងកក ដោយចោទប្រកាន់ថា លោក Anwar និងសហរដ្ឋអាមេរិកកំពុងព្យាយាមដាក់សម្ពាធលើប្រទេសថៃឱ្យចុះចាញ់អធិបតេយ្យភាពទឹកដីរបស់ខ្លួន។

ក្រុមអ្នកតាមដាននយោបាយកម្ពុជាបានគាំទ្រតួនាទីរបស់ម៉ាឡេស៊ី ដោយអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា (RAC) លោក យ៉ង់ ពៅ បានកត់សម្គាល់ថា ម៉ាឡេស៊ីបានដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកជិតខាងដ៏ល្អ និងជាអ្នកសម្របសម្រួល៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ការពារតួនាទីសម្របសម្រួលជម្លោះថៃ-កម្ពុជា