Close

រដ្ឋសភាកចាត់ទុកការរំលោភបំពានផ្លូវភេទ មកលើពលការិនីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ គឺជាអំពើព្រៃផ្សៃនិងអមនុស្សធម៌

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋសភាកចាត់ទុកការរំលោភបំពានផ្លូវភេទ មកលើពលការិនីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ គឺជាអំពើព្រៃផ្សៃនិងអមនុស្សធម៌ រដ្ឋសភាកចាត់ទុកការរំលោភបំពានផ្លូវភេទ មកលើពលការិនីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ គឺជាអំពើព្រៃផ្សៃនិងអមនុស្សធម៌

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានសម្តែងការសោកស្តាយជាខ្លាំង និងថ្កោលទោសដាច់អហង្កការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទជាក្រុម ដ៏សាហាវយង់ឃ្នងរបស់ទាហានឈុតខ្មៅថៃ ដែលបានប្រព្រឹត្តមកលើពលការិនីចំណាកស្រុកកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលនារីរងគ្រោះនិងពលករផ្សេងទៀតបានកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

យោតាមញ្ញត្តិថ្កោលទោសនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ បញ្ជាក់ថា សកម្មភាព ដ៏ព្រៃផ្សៃនិងអមនុស្សធម៌នេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្រ្តី ច្បាប់មនុស្សធម៌អន្តរជាតិ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ធម្មនុញ្ញនិងលិខិតូបករណ៍អាស៊ាន និងច្បាប់អន្តរជាតិនានា។

រដ្ឋសភាកចាត់ទុកការរំលោភបំពានផ្លូវភេទមកលើពលការិនីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ គឺជាអំពើព្រៃផ្សៃនិងអមនុស្សធម៌

ជាមួយគ្នានេះ រដ្ឋសភាកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លំាងចំពោះសុខសុវត្ថិភាពពលករចំណាកស្រុកកម្ពុជាដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ។ អំពើហិង្សា ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរពីសំណាក់យោធាឈុតខ្មៅថៃមកលើពលការិនី និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាបន្តបន្ទាប់មកនេះ ផ្តើមចេញពីការរើសអើង ការគំរាមកំហែង ការបង្កអំពើហិង្សាគ្រប់រូបភាពរបស់ភាគីថៃ ក្នុងការឈា្លនពានលើអធិបតេយ្យកម្ពុជា។ អំពើហិង្សានេះ បានកើតឡើងក្រោយពីការរំលោភកិច្ចព្រមព្រៀងសន្តិភាព របស់ភាគីថៃ។

រដ្ឋសភាកម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ (UN) អាស៊ាន (ASEAN) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR), អង្គការសហប្រជាជាតិទទួលបន្ទុកស្ត្រី (UN Women) និងគណៈកម្មការទទួលបន្ទុកអនុសញ្ញា CEDAW ជាដើម សូមចាត់វិធានការច្បាស់លាស់ និងបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់នារីរងគ្រោះ បញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រី កុំឱ្យករណីដូចនេះកើតមានជាថ្មីទៀត។

រដ្ឋសភាកម្ពុជាក៏បានអំពាវនាវដល់អង្គការសិទ្ធិមនុស្ស ស្ថាប័នលើកកម្ពស់សិទ្ធិស្រ្តីជាតិ និងអន្តរជាតិជំរុញឱ្យរាជរដ្ឋាភិបាលថៃ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងការរំលោភសិទ្ធិនារី ដែលប្រព្រឹត្តឡើងដោយកងកម្លំាងយោធាឈុតខ្មៅថៃ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូន ចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដោយបានចាត់វិធានការនិងអន្តរាគមន៍ភ្លាមៗ ក្នុងការជួយសង្រ្គោះនារីរងគ្រោះ ការយកចិត្តទុកដាក់ព្យាបាលនិងថែទាំទាំងរាងកាយ និងផ្លូវចិត្ត រួមនឹងវិធានការនានា ដើម្បីស្វែងរកយុត្តិធម៌ជូននារីរងគ្រោះដែលជាជនស៊ីវិលស្លូតត្រង់៕

រដ្ឋសភាកចាត់ទុកការរំលោភបំពានផ្លូវភេទមកលើពលការិនីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ គឺជាអំពើព្រៃផ្សៃនិងអមនុស្សធម៌