Close

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ

ភ្នំពេញ ៖ ឆ្លើយតបជាមួយបញ្ហាដែលកើតមានឡើងកន្លងមកពាក់ព័ន្ធជនបរទេសនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេស ត្រូវតែពង្រឹងស្មារតីនៃការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលានៅពេលមានសំណើសុំអន្ដរាគមន៍ណាមួយកើតឡើង។

ការដាក់បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ

កិច្ចប្រជុំនេះ ធ្វើឡើងដោយយោងទៅតាមសភាពការណ៍ និងការវិវឌ្ឍនៅលើសកលលោក ក៏ដូចជាប្រទេសនៅក្នុងតំបន់មួយចំនួនផងដែរ ដែលតម្រូវបង្កើនការយកចិត្តទុកដាក់ទៅលើការផ្ដល់ និងការចែករំលែកព័ត៌មានរវាងជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងន័យបង្ការ ទប់ស្កាត់ និងជួយសង្គ្រោះជនបរទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្ដល់នូវអនុសាសន៍ដឹកនាំមួយចំនួន ដើម្បីឲ្យក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជាមួយជនបរទេសនៅកម្ពុជា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បំពេញការងារប្រកបដោយប្រសិទ្ធភាពរួមមាន៖

ទី១៖ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានតាមកំណត់ក្នុងសេចក្ដីសម្រេចនេះ និងមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមមួយចំនួនឲ្យបានល្អ ដើម្បីជំរុញឲ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ

ទី២៖ បន្ដធ្វើទំនាក់ទំនង និងសហការឲ្យបានល្អបន្ថែមទៀតជាមួយតំណាងស្ថានទូត ស្ថានកុងស៊ុល អង្គការអន្ដរជាតិ និងវិនិយោគិនបរទេស ក្នុងការទទួល និងដោះស្រាយសំណើសុំអន្ដរាគមន៍ និងសំណូមពរនានាឲ្យល្អ និងទាន់ពេលវេលាដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការជឿទុកចិត្តមកលើកងកម្លាំងមានសមត្ថកិច្ចរបស់យើង។

ទី៣៖ ត្រូវរៀបចំសមាសភាពក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេសដើម្បីប្រចាំការ២៤លើ២៤ម៉ោង នៅនាយកដ្ឋាន មន្ទីរ និងស្នងការនគរបាលរាជធានី-ខេត្ត។

ទី៤៖ អង្គភាពពាក់ព័ន្ធនីមួយៗ ត្រូវរៀបចំកន្លែងធ្វើការ ឧបករណ៍ សម្ភារៈ បច្ចេកទេស ដើម្បីបម្រើការងារព័ត៌មានទាន់ហេតុការណ៍ឲ្យដំណើរការបានល្អ ព្រមទាំងបង្កើតលេខទូរស័ព្ទសម្រាប់ក្រុមព័ត៌មានទាន់ហេតុការណ៍ និងចាត់តាំងមន្ដ្រីដែលចេះភាសាបរទេសឲ្យទទួលបន្ទុកកិច្ចការងារនេះ។
ទី៥៖ បណ្ដាស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងតំណាងសមាសភាពមួយរូប ដែលមានសិទ្ធិសម្រេចក្នុងការទទួលដោះស្រាយ ឬសហការអន្ដរាគមន៍ជនបរទេស ក្នុងករណីដែលទទួលសំណើផ្លូវការពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ

សូមជម្រាបថា ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ ជាយន្ដការចាំបាច់មួយដែលត្រូវបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
-ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្លាស់ប្ដូរ និងការចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេសដែលបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាឲ្យបាននូវសន្ដិសុខ សុវត្ថិភាព និងការពារផលប្រយោជន៍ជូនពួកគាត់ឲ្យបានល្អប្រសើរ

-ធ្វើការសហប្រតិបត្តិការល្អ និងទំនាក់ទំនងល្អរវាងជនបរទេសទាំងឡាយដែលរស់នៅក្នុងប្រទេសកម្ពុជា និងកងកម្លាំងមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្ដល់ព័ត៌មានទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បាតុភាព អំពើភេវកម្ម អំពើដែលបង្កឲ្យមានអសន្ដិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងៗទៀតឲ្យបានទាន់ពេលវេលា

-ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខសុវត្ថិភាពដល់ជនបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំងស្ថានទូត ស្ថានកុងស៊ុល និងមន្ដ្រីការទូតទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា
-ការការពារសន្ដិសុខ និងសុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលដៅទាក់ទាញវិនិយោគិន និងអ្នកទេសចរអន្ដរជាតិចូលមកប្រទេសកម្ពុជា៕


ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ