Close

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែង

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែង ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែងថ្មី ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែង

ពិធីនេះផងដែរ ដោយមានការចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ ប្រតិភូនគរបាលគ្រប់ជាន់ថ្នាក់ និងភ្ញៀវកិត្តិយសជាច្រើន។

ក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ត្រូវបានប្រកាសឱ្យកាន់តំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួស លោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងថ្មីជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
សម្រាប់ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា មុនពេលទទួលបានតំណែងស្នងការនគរបាលខេត្តស្ទឹងត្រែង បានបម្រើការងារជា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនេះ មានគោលបំណងក្នុងការកែលម្អប្រសិទ្ធភាពដឹកនាំ និងបង្កើនសមត្ថភាពអង្គភាពនគរបាលឲឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលខេត្តស្ទឹងត្រែង ឱ្យបន្តរក្សាសាមគ្គីភាព ផ្ទៃក្នុង បំពេញភារកិច្ចដោយភាពចិត្តអំណត់ និងវិជ្ជាជីវៈខ្ពស់។

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែង

ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណជាពិសេសចំពោះ លោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ដែលបានប្រឹងប្រែងដឹកនាំកម្លាំងនគរបាលខេត្តស្ទឹងត្រែង ដោយភាពស្មោះត្រង់ ការងារមានប្រសិទ្ធភាព និងបានទុកជាស្នាដៃជាច្រើនសម្រាប់អង្គភាពកន្លងមក។

បន្ថែមលើនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យស្នងការថ្មី ប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងដើម្បីអនុវត្តការងារបានប្រសើរជាងមុន ជាពិសេសត្រូវផ្តោតសកម្មភាពលើការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសបំពានច្បាប់ និងបទល្មើសផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខសង្គម។
ក្នុងនាមជាស្នងការថ្មី លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់ទុកចិត្តតែងតាំងឱ្យកាន់តំណែងដ៏មានកិត្តិយសនេះ។

លោកបានប្តេជ្ញាចិត្តថា នឹងបន្តសម្របសម្រួលការងារយ៉ាងសាមគ្គី ជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើន៕

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែង