Close

នៅទីបំផុត ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ
នៅទីបំផុត ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់ នៅទីបំផុត ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់

ភ្នំពេញ៖ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាហើយនៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះដោយភាគីកម្មករចំនួន ៦៨នាក់ បានយល់ព្រមទទួលសំណងចំនួន ៤ចំណុច​ ដើម្បីបញ្ចប់កិច្ចសន្យាការងារកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះចំនួន ៣នាក់ ចូលធ្វើការវិញនៅផ្នែកប៉ាក់ដដែល ហើយកម្មករ ២នាក់ លំហែមាតុភាព ខណៈដែលកម្មករចំនួន ២នាក់ទៀតអវត្តមាន។

នៅទីបំផុត ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ “នេះជាលទ្ធផលសះជាដែលគូភាគីទាំងពីរបានយោគយល់គ្នាឈរលើជំហរឈ្នះៗទាំងសងខាងក្រោមការចុះអន្តរាគមន៍របស់ក្រសួងការងារយ៉ាងលឿនរហ័ស និងយកចិត្តទុកដាក់បំផុតពីក្រសួងក្នុងនាមជាអាណាព្យាបាលសម្របសម្រួលដោយឈរលើប្រយោជន៍រួមទាំងអស់គ្នា”។

អ្នកនាំពាក្យរូបនេះបន្តថាតាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល អាណត្តិទី៧ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះឡើយ។

សូមបញ្ជាក់ថា បងប្អូនកម្មករចំនួន៧៥នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា បានចេញឈរនៅខាងមុខក្រុមហ៊ុនតវ៉ាមិនសុខចិត្តបន្ទាប់ពីមានការផ្លាស់ប្តូរកម្មករចំនួន ៧៥នាក់នេះពីផ្នែកប៉ាក់មកផ្នែកដេរវិញដោយសារផ្នែកប៉ាក់មិនមានការងារច្រើនដូចមុន។

នៅទីបំផុត ការតវ៉ានៅក្រុមហ៊ុនបូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់

ដើម្បីសម្របសម្រួលលើបញ្ហានេះ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារជំនាញកម្រិតខ្ពស់របស់ក្រសួង ដោយធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហានេះចប់សព្វគ្រប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

ជាមួយនឹងករណីសះលើកនេះ និងករណីផ្សេងៗទៀតជាបន្តបន្ទាប់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាលសម្រាប់វិស័យ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករកម្មការិនី និងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលដែលបាននិងបន្តយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខទុក្ខរបស់បងប្អូន៕